ភ្នំពេញ៖ ថ្ងៃស្អែកកម្មវិធីរត់ជាគូធំបំផុត ឬ Couple Run ដែលរៀបចំដោយ Ice-Watch សហការជាមួយផ្សារទំនើប Aeon2 និងក្រុមហ៊ុនឯកជនជាច្រើនបានចាប់ផ្ដើមហើយ ។

ដូច្នេះអ្នកដែលចូលរួមទាំង ៣000នាក់ត្រៀមខ្លួនរឿងមួយចំនួនដូចខាងក្រោម៖

១. សម្ភារៈដែលអាចការពារទឹក

ដោយសារ Couple Run ឆ្នាំនេះបានត្រៀមខ្លួនរួចរាល់ជាមួយការលេងទឹកទាំងពេលរត់និង EDM concert ។ ដូច្នេះអ្នកចូលរួមគួរត្រៀមកាបូប ដែលអាចការពារទឹកបានសម្រាប់ដាក់ទូរសព្ទដៃ និង កាបូបលុយ ជៀសវាងការខូចខាត ។  

២. ត្រៀមចិត្តកាន់ដៃរត់ជាមួយ អ្នកដែលយើងមិនធ្លាប់ស្គាល់

ប្រសិនបើអ្នកទៅចូលរួមម្នាក់ឯង នោះកម្មវិធីនឹងស្វែងរកដៃគូម្នាក់ដើម្បីអ្នក ព្រោះថាច្បាប់ Couple Run គឺត្រូវរត់ចងដៃគ្នា ។ ដូច្នេះ ត្រូវត្រៀមខ្លួនក្នុងការស្គាល់មិត្តភក្ដិថ្មីៗ ។  

Couple Run ឆ្នាំមុន

៣. ការពារទ្រព្យសម្បត្តិខ្លួនឯង

ដោយសារអ្នកចូលរួមច្រើន ដូចនេះអ្នកទាំងអស់គ្នាចាំបាច់ប្រុងប្រយ័ត្នស្មារតី ក្នុងការថែទាំសម្ភារៈផ្ទាល់ខ្លួន ជៀសវាងការបាត់បង់ ។

៤. ទិញនាឡិកា Brand បញ្ចុះតម្លៃ

ច្បាស់ណាស់ព្រោះ Couple Run ត្រូវបានរៀបចំឡើង ដោយម៉ាកនាឡិការដៃ Ice-Watch ដូចនេះ Ice-Watch ក៏មិនទុកឲ្យអ្នកចូលរួមដែលគាំទ្រម៉ាករបស់ខ្លួនខុសបំណងដែរ ការបញ្ចុះអាចនឹងខ្ពស់ជាងការំពឹងទុក រហូតដល់ ៣០%។ ដូច្នេះកុំរំលងឲ្យសោះ សម្រាប់អ្នកចូរួមកម្មវិធី ។  

Couple Run ឆ្នាំមុន

យ៉ាងណាមិញ ផលិតផលដែលក្រុមហ៊ុនផ្សេងៗ Sponsor ក៏នឹងមានការបញ្ចុះតម្លៃខ្ពស់ដូចគ្នា ដូច្នេះត្រៀមខ្លួនទិញទាំងអស់គ្នា ។

Couple Run Season 4 នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ នៅផ្សាទំនើប Aeon Mall Sensok City វេលាម៉ោង ៣ រសៀល រហូតដល់ម៉ោង ៩យប់៕ 

Couple Run ឆ្នាំមុន
DJ Maily
DJ Maily
Couple Run

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]