ភ្នំពេញ៖ Mint Chalida ដ៏ Cute សន្លប់មកពីប៉ុស្តិ៍លេខ ៣ ថៃ ក៏ជាតារាស្រីដែលធ្លាប់គ្រងដំណែងជាតួធំអស់ជាច្រើនរឿងមក នឹងបញ្ចេញចរិតថ្មីសន្លាងក្នុងខ្សែរឿងភាគ «វាសនាផ្កាសួគ៌» ឬ «Rak Long Rohng» ផ្សាយជូនពីទូរទស្សន៍ ភី អិន អិន។
រឿងថ្មីនេះធានាថានាងរឹតតែធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយសមត្ថភាពសម្តែងរបស់ Mint ជាតួស្រីចរិតកាច ឆ្នាស ចូលចិត្តធ្វើតាមតែចិត្តខ្លួនតាមរបៀបជាកូនស្រីក្នុងត្រកូលអ្នកខ្ពស់ខ្ពស់។ ខុសផ្ទុយស្រឡះពីតួឯកប្រុស Top សម្តែងជាតួអង្គឈ្មោះ Tula ជាកូនអ្នកក្រ ប៉ុន្តែពោរពេញដោយចំណេះដឹង និងសមត្ថភាព។
រឿងនេះ Mint ត្រូវបានតាក់តែងមកជាកុលនារី ធំឡើងនៅបរទេស មិនដែលធ្លាប់រញ៉េរញ៉ៃជាមួយបណ្តាអ្នកដែលមានឋានៈទាបជាង ក៏ជាចៅស្រីនៃម្ចាស់ក្រុមហ៊ុន Likay ដែលកំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ។
Keerati បានចាកចេញពីគ្រួសារ ដើម្បីធ្វើតាមក្តីស្រមៃរបស់ខ្លួន ដោយមិនដែលចេះខ្វល់អ្វីអំពីមនុស្សនៅជុំវិញនាង រហូតដល់ថ្ងៃមួយពេលត្រូវប្រឈមនឹងការបាត់បង់គ្រប់យ៉ាង នាងត្រូវយកចិត្តទុកដាក់ដឹកនាំត្រួតពិនិត្យបុគ្គលិកនៅក្នុងក្រុមហ៊ុន ជំនួសលោកយាយហើយឃើញថា ខ្លួនឯងមិនអាចចុះសម្រុងជាមួយនឹងអ្នកគ្រប់គ្នាបាន។ តួអង្គ Tula (Top) Tula ក៏លេចមុខមក ដើម្បីតែចាំចាប់កំហុសនាងធ្វើឱ្យនាងស្មុគស្មាញជាពន់ពេក ប៉ុន្តែមុនពេលដឹងថា ការពិតនៅពីក្រោយភាពសោះកក្រោះ គាត់ជាមនុស្សពោរពេញដោយភាពកក់ក្តៅ។ Keerati តែងតែទទួលបានអារម្មណ៍កក់ក្តៅចម្លែកចំពោះ Tula បើទោះជាពួកគេមិនសូវត្រូវគ្នាយ៉ាងណាក៏ដោយ។
តើនាងអាចទប់ទល់ជាមួយគ្រប់គ្នា ដែលនៅក្នុងក្រុមហ៊ុន Likay បានដែរទេ?
តើនាងនឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ នៅពេលដែលនាងធ្វើរឿងដែលនាងមិនចូលចិត្ត?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង «វាសនាផ្កាសួគ៌» ចាក់ផ្សាយចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ បន្ទាប់ពីរឿង «អ្នកម្តាយក្លែងក្លាយ»៕
ទស្សនាឈុតខ្លីសូមចុច៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]