កូរ៉េខាងត្បូង៖ អាចនិយាយបានថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្រុមចម្រៀងថ្មីរបស់ប្រទេសកូរ៉េ TXT ដែលទើបតែទទួលបានដំណឹងពិសេសមួយ។

កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ផលិតកម្មចម្រៀងអាមេរិកដ៏ល្បី Republic Records បានប្រកាសឲ្យដឹងថា ក្រុមចម្រៀងបុរស TXT បានចុះកុងត្រារៀបរយជាមួយផលិតកម្មរបស់ខ្លួន។

កាន់តែពិសេសជាងនេះទៅទៀតនោះ ផលិតកម្ម Republic Records ក៏ត្រូវបានគេស្គាល់ថា ជាទ្រនំរបស់តារាចម្រៀងល្បីៗ លំដាប់ថ្នាក់ពិភពលោក ដូចជា Taylor Swift, Ariana Grande, Post Malone, Nicki Minaj, Drake, DNCE, Jonas Brothers និងតារាជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា TXT គឺជាក្រុមចម្រៀងបុរសទី២ របស់ផលិតកម្ម Big Hit Entertainment និងជាសិស្សប្អូនរបស់ក្រុមចម្រៀងបុរសដ៏ល្បី BTS ។ TXT ទើបតែចេញបទចម្រៀង Debut ដំបូងនៅថ្ងៃទី០៤ ខែមីនា ដែលមានចំណងជើងថា «Crown» ក្នុងអាល់ប៊ុម «Draem Chapter: Star» ដោយទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ៕

ទស្សនារូបភាពខាងក្រោម៖  

ក្រុមចម្រៀងTXT
ក្រុមចម្រៀងTXT
ក្រុមចម្រៀងTXT
ក្រុមចម្រៀងTXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]