ភ្នំពេញ៖ នេះជាលើកទី៤ហើយ ដែលកម្មវិធីពិរព័ណ៍ Beauty Fair រៀបចំឡើងដោយក្រុមហ៊ុន Event 360 និងមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរក្សាសម្រស់ជាច្រើនសម្បូរបែប ដែលជាតម្រូវការដ៏ចាំបាច់របស់បុរសនារី ហើយកាន់តែពិសេសនោះគឺការចូលរួមដោយសេរី ដែលលោកអ្នកនឹងទទួលបាននូវការផ្តល់ជូនរឹតតែអស្ចារ្យជាមួយ Promotion ដែលពុំធ្លាប់មានទៀតផង។

ជាមួយគ្នានេះដែរ ផលិតផលសាប៊ូកក់សក់លំដាប់លេខ១ របស់កូរ៉េ Kerasys ក៏នឹងត្រៀមបង្ហាញខ្លួនជូនអតិថិជនទាំងអស់បានសាកល្បង និងស្គាល់កាន់តែច្បាស់នូវផលិតផលដែលមានគុណភាពខ្ពស់នាំចូលផ្តាច់មុខដោយ Kerasys Cambodia។

សាប៊ូកក់សក់ Kerasys

Kerasys ជាផលិតផលសាប៊ូកក់សក់ ដែលផ្សំឡើងពីក្លិនផ្កាធម្មជាតិជាមួយអត្ថប្រយោជន៍ហួសពីការស្មាន នោះគឺជាប់ក្លិនក្រអូបលើសពី ២៤ ម៉ោង ជំនួយឱ្យសរសៃសក់មានទម្ងន់ ភ្លឺ ទន់រលោង ការពារកំដៅថ្ងៃ ការពារសក់ជ្រុះ និងសក់ខូចជាដើម។ 

យ៉ាងណាមិញ Kerasys មានរហូតទៅដល់ប្រាំប្រភេទសម្រាប់លោកអ្នកអាចជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការដូចជា៖
១. ប្រភេទក្លិនទឹកអប់
២. ការពារសក់ជ្រុះ
៣. ព្យាបាលស្បែកក្បាលរមាស់
៤. បញ្ហាស្បែកក្បាលអង្កែ និងសក់ឡើងប្រេង
៥. សេរ៉ូមព្យាបាលសក់ខូច

ផលិតផល Kerasys ទាំងប្រាំប្រភេទនេះធានាជូននូវគុណភាពខ្ពស់ ប្រសិទ្ធភាព ១០០% ក្នុងការប្រើប្រាស់ សូមអញ្ជើញសាកល្បងទាំងអស់គ្នាជាមួយផលិតផល Kerasys ដែលនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Beauty Fair នាថ្ងៃសុក្រ ទី ៨ រហូតដល់ថ្ងៃអាទិត្យ ទី ១០ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារទំនើប Aeon Mall ទី១ នៅជាន់ផ្ទាល់ដី។

កាន់តែអស្ចារ្យនោះគឺ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៥០% ភ្លាមៗរាល់ការទិញផលិតផល Kerasys មួយឈុត ដែលមានសាប៊ូកក់សក់ និងក្រែមបន្ទន់ (បញ្ជាក់ ចំនួនមានកំណត់ ស្តុកមិនមានច្រើនទេ) ព្រមទាំងមានការចែកជូនរង្វាន់ដល់អតិថិជនទាំងអស់រហូតដល់ ១,០០០ រង្វាន់ ដោយគ្រាន់តែអនុវត្តនូវលក្ខខណ្ឌងាយៗ បន្ទាប់ពីអតិថិជនបានទិញផលិតផល Kerasys មួយឈុត ហើយថត Selfie រួច Check-in ក្នុង Facebook: Kerasys Cambodia ជាការស្រេច៕

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក! 
Kerasys Hair Clinic System សាប៊ូកក់សក់លំដាប់លេខ១ របស់កូរ៉េ 

សាប៊ូកក់សក់ Kerasys ទាំង ៥ ប្រភេទ
សេរ៉ូមព្យាបាលសក់ Kerasys
សាប៊ូកំចាត់អង្គែលេខ១នៅកូរ៉េ Kerasys

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]