កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សមាជិកក្រុមចម្រៀង (G)I-DLE គឺនាង Yuqi និង Minnie ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Hello Counselor របស់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS។

ក្នុងនោះដែរ នៅខណៈពេលដែល Yuqi ត្រូវបានគេសួរអំពីរឿងរ៉ាវរបស់នាង មុនពេលបង្ហាញខ្លួន នាងស្រាប់តែបង្ហូរទឹកតែម្ដង ធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្តយ៉ាងខ្លាំង។ Yuqi បានបង្ហាញពីការតស៊ូព្យាយាមរបស់នាង ដើម្បីសម្រេចគោលបំណង បង្ហាញខ្លួនជាតារា Kpop ដោយការចាកចេញប្រទេសចិន ដើម្បីចូលប្រលងធ្វើជាអ្នកហ្វឹកហាត់ នៅក្នុងផលិតកម្ម CUBE តាំងពីឆ្នាំ ២០១៤។

Yuqi បាននិយាយថា នាងជាក្មេងស្រី ដែលចាកចេញពីផ្ទះ ដើម្បីសម្រេចក្ដីសុបិន ក្លាយជាតារាចម្រៀង។ ហើយនាងក៏មិនបាន យកប្រាក់ពីគ្រួសារឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ នាងតែងតែយំ រាល់ពេលដែលនឹករលឹកដល់ម្ដាយរបស់នាង។ នាងចាំបានថា មុនពេលដែលដែលចាកចេញពីផ្ទះ នាងនិងម្ដាយបានឈ្លោះប្រកែកគ្នា ព្រោះតែម្ដាយរបស់នាង មិនចង់ឲ្យនាងធ្វើជាតារាចម្រៀងនោះទេ។ ឃើញបែបនេះហើយ អ្នកគាំទ្រតក់ស្លុតយ៉ាងខ្លាំង មិននឹកស្មានថាក្មេងស្រីវ័យ ២០ឆ្នាំ រូបនេះ មានប្រវត្តិជីវិត គួរឲ្យអាណិតបែបនេះសោះ។ 

ជាការពិតណាស់ នាងមិនមែនជាតារា Kpop ដំបូង ដែលត្រូវបានឪពុកម្ដាយ ហាមឃាត់មិនឲ្យធ្វើជាតារានោះទេ។ ជាក់ស្ដែង នៅមានតារាល្បីៗជាច្រើនទៀត ដែលធ្លាប់ត្រូវបាន គ្រួសារហាមឃាត់ ប៉ុន្តែពួកគេបានខិតខំប្រឹងប្រែង រហូតទទួលបានភាពជោគជ័យ។ ទីបំផុតក្រុមគ្រួសាររបស់ពួកគេក៏រីករាយ ហើយព្រមទទួលស្គាល់ ទេពកោលសល្យរបស់ពួកគេ។

ដូច្នេះហើយអ្នកគាំទ្រ បានលួងលោម Yuqi ដោយផ្ដល់កម្លាំងចិត្តដល់នាង ឲ្យខិតខំប្រឹងប្រែងធ្វើការដែលខ្លួនស្រលាញ់ ដើម្បីឲ្យក្រុមគ្រួសាររបស់នាងមានមោទកភាព៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]