ភ្នំពេញ៖ បន្ទាប់ពីបានប្រកាសសម្ពោធស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុត vivo V15 Pro ជាផ្លូវការប្រទេសកម្ពុជារួចមក ពេលនេះអតិថិជនដែលលង់ស្នេហ៍ទៅលើ ស្មាតហ្វូននេះ អាចធ្វើការ Pre-Order ដោយគ្រាន់តែកក់ ១០ ដុល្លារទុកមុន ដែលការកុម៉្មង់នេះចាប់ពីថ្ងៃទី ៣ រហូតដល់ ៩ មីនា។

រាល់ការកុម៉្មង់ទុក V15 Pro ក្នុងតម្លៃ $៤៤៩ នេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានបន្ថែមជូនដល់អតិថិជននូវកាដូពិសេសៗជាច្រើនផងដែររួមមានដូចជា បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេល ក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។ លើសពីនេះអតិថិជនក៏នឹងទទួលបានស៊ីមកាត ដែលមានតំលៃ ៥៤$ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង រយៈពេល ២៤ សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី ១០/០៣/២០១៩ រហូតដល់ ១៧/០៣/២០១៩ ផងដែរ។

vivo V15 Pro

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo V15 Pro: 
• មានការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូតៗ
• អេក្រង់លាតស្ទើតែគ្មានគែម Ultra FullViewTM Display
• ទំហំអេក្រង់ 6.39-inches 2340x1080 FHD+ Super AMOLED
• កាមេរ៉ាមុខផុសឡើង 32MP
• កាមេរ៉ាក្រោយ 3 គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels) +8MP + 5MP
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបកាន់តែធំទូលាយ ដឺក្រេ 12០° (AI 12០° wide Angle)
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode)
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping)
• ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core)
• RAM 6GB + ROM 128GB +SD Card up to 256GB
• មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)
• ថាមពលថ្មទំហំ 3700mAh
• បច្ចេកវិទ្យសាកថ្មលឿន
• Funtouch OS9 (Based on Android 9.0)
• មានពីរពណ៌គឺ Topaz Blue និង Coral Red

ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ជាវស្មាតហ្វូននេះ សូមរួសរាន់ឡើង ព្រោះការថែមជូនជិតដល់ថ្ងៃផុតកំណត់ហើយ៕

vivo V15 Pro
vivo V15 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]