បារាំង៖ កីឡាករ Neymar Jr បានបង្ហោះសារគួរឱ្យភ្ញាក់ផ្អើលមួយនៅលើ Instagram ក្រោយពេលដែល PSG បានធ្លាក់ចេញពី Champions League ក្រោយអាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រដល់ Manchester United នៅនាទី ៩០+៤។

គួរបញ្ជាក់ថា Manchester United បានទទួលបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្តាលបានពិនិត្យមើលតាមរយៈ VAR (Video Assistant Referee) ឃើញថា កីឡាករ Presnel Kimpembe បានធ្វើឱ្យដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់។ ក្រោយបញ្ចប់ការប្រកួតក្រុមកីឡាករ និងអ្នកគាំទ្ររបស់ Man UTD បានបង្ហាញភាពរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលវាយបកដ៏អស្ចារ្យមួយនេះ។ ផ្ទុយទៅវិញអ្នកគាំទ្ររបស់ PSG បានបង្ហាញភាពសោកស្តាយយ៉ាងខ្លាំងសម្រាប់លទ្ធផលនេះ។

កីឡាកររបស់ Manchester United

ចំណែក Neymar Jr ដែលកំពុងតែមានបញ្ហារបួស បានបង្ហាញភាពមិនពេញចិត្តយ៉ាងខ្លាំង ថែមទាំងបានបង្ហោះសារមួយយ៉ាងវែងនៅលើ Instagram របស់គេទៀតផង។ សារដែល Neymar បានបង្ហោះនោះសរសេរថា៖ “វាជាភាពអាម៉ាស់ខ្លាំងណាស់ ដែលពួកគេបានដាក់មនុស្សបួននាក់ដែលមិនដឹងអ្វីសោះពីបាល់ទាត់ ឱ្យមកទទួលខុសត្រូវលើ VAR"។ 

Neymar ក៏បានសរសេរថា៖ “នេះមិនសមជាបាល់ពិន័យ ១១ម៉ែត្រទេ ! បាល់ត្រូវខ្នងសោះ ហេតុអីបានចេញជាបាល់ប៉ះដៃ?? ទៅងាប់ទៅ!!”៕

សាររបស់ Neymar នៅលើ Instagram
Neymar បង្ហាញកាយវិការមិនពេញចិត្តនាការប្រកួតយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]