ថៃ៖ តារាសម្តែងប្រុសលោក Pong Nawat ដែលមហាជនជាច្រើនប្រាកដជាបានស្គាល់លោកហើយ តាមរយៈការសម្ដែងខ្សែភាពយន្តភាគថៃជាច្រើន ហើយក៏ត្រូវបានគេចាត់ទុកថា ជាតារាប្រុសមួយដួងដែលមានឈ្មោះល្បីល្បាញខ្លាំង នៅក្នុងសង្គមសិល្បៈ និងមានអ្នកគាំទ្រជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។

គួររម្លឹកផងដែរថា តារាប្រុសរូបនេះធ្លាប់ជាអតីតសង្សាររបស់តារាចម្រៀង និងតារាសម្តែងស្រី Kaew Jarinya។ ដោយមួយរយៈចុងក្រោយនេះ Kaew បានប្រកាសទំនាក់ទំនងស្នេហាថ្មីជាសាធារណៈជាមួយតារាប្រុស Toni Rakkaen និងបានបង្ហាញភាពផ្អែមល្ហែមជាមួយជាញឹកញាប់ទៀតផង។

ជាក់ស្តែង ដោយយោងតាមបទសម្ភាសន៍មួយ Pong Nawat ក៏បាននិយាយពីអារម្មណ៍របស់ខ្លួន ទៅកាន់អតីតសង្សារយ៉ាងដូច្នេះថា៖

«ខ្ញុំមានអារម្មណ៏ធម្មតាពេលដឹងថា Kaew មានស្នេហាថ្មី ព្រោះនាងជាមនុស្សច្បាស់លាស់ និងរាល់ពេលមានសង្សារតែងតែបង្ហាញបែបនេះជានិច្ច ហើយខ្ញុំក៏សប្បាយចិត្តនៅពេលដែលឃើញប្អូនមានសេចក្តីសុខ។ ទោះបីជាយើងបានចែកផ្លូវគ្នាយូរមកហើយក៏ដោយ ប៉ុន្តែពួកយើងនៅតែជាបងប្អូនល្អនឹងគ្នា មានរឿងអីតែងតែជួយគ្នាទៅវិញទៅមក។ ដោយសារពួកគេទាំងពីរសុទ្ធតែជាមនុស្សដែលខ្ញុំស្គាល់ អីចឹងហើយអ្វីដែលខ្ញុំចង់បាន គឺគ្រាន់ចង់ឃើញពួកគេមានសេចក្តីសុខតែប៉ុណ្ណោះ»​ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ទស្សនារូបភាពខាងក្រោម  

Pong Nawat
Pong Nawat
Kaew Jarinya
Kaew Jarinya
Toni Rakkaen
Toni Rakkaen
Kaew និង Toni

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]