ថៃ៖ ជាការពិតណាស់ កាលពីពេលថ្មីៗនេះដែរ គឺជាថ្ងៃដ៏ពិសេសមួយ របស់អ្នកចាត់ការតារាស្រីកញ្ញា Davika ដោយក្នុងនោះឃើញថា បានទទួលការជូនពរជាច្រើន នៅក្នុងបណ្ដាញសង្គម ពីសំណាក់មិត្តសិល្បៈ និងជាពិសេសពីទស្សនិកជនតែម្ដង។

យ៉ាងណាមិញ សម្រាប់ការទទួលស្វាគមន៍ឆ្នាំថ្មីនេះផងដែរ តារាស្រី កញ្ញា Davika និងលោក Ter Chantavit ក៏បានរៀបចំពិធីខួបកំណើតដល់អ្នកចាត់ការខ្លួន ជាលក្ខណៈទ្រង់ទ្រាយមួយចាស់ដៃតែម្ដង ដោយមានអ្នកចូលរួម ជាភ្ញៀវកិត្តិយស សុទ្ធសឹងតែជាមិត្តស្និទ្ធស្នាលរបស់នាងផងដែរ។

លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឲ្យមហាជនរឹតតែមានការចាប់អារម្មណ៍ខ្លាំងនោះគឺ កញ្ញា Davika និងអ្នកចាត់ការ ព្រមទាំងអ្នកដែលចូលរួមទាំងអស់ បាននាំគ្នារៀបចំតុបតែងខ្លួនប្លែកៗ ជាមួយនឹងឈុតប្រពៃណីរបស់ប្រទេសជប៉ុន ដោយនេះពិតជាប្លែក និងស្រស់ស្អាតទាក់ភ្នែកតែម្ដង៕

សូមទស្សនាកម្រងរូបភាពខ្លះៗរបស់ពួកគេ នៅក្នុងកម្មវិធីខួបកំណើត៖ 

ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika
ទិដ្ឋភាពខួបអ្នកចាត់ការ Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]