កូរ៉េខាងត្បូង ៖ អស់រយៈពេល ៧ឆ្នាំទៅហើយ បន្ទាប់ពីក្រុមចម្រៀងស្រី AOA របស់ផលិតកម្ម FNC Entertainment បានបង្ហាញខ្លួនជាផ្លូវការ។ 

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានការលេចឮពាក្យចចាមអារ៉ាមថ្មីមួយថា AOA នឹងសម្រេចបំបែកក្រុម បន្ទាប់ពីកិច្ចកុងត្រារបស់ពួកគេ ជាមួយនឹងផលិតកម្ម នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។

ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ កិច្ចសន្យារបស់ AOA នឹងត្រូវបញ្ចប់នៅថ្ងៃទី១២ ខែឧសភា នេះហើយ។ ចំណែកឯ សមាជិកទាំងអស់ ថ្មីៗនេះ មើលទៅក៏ហាក់ដូចជា មិនចង់បន្តជាមួយគ្នាដែរ។ សូម្បីតែគម្រោងជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន ក្នុងកម្មវិធី AOA 1st Fan Meeting ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២ ខែឧសភា ឆ្នាំនេះ ក៏ត្រូវបានលុបចោលទៅវិញទៀតផង។

យ៉ាងណាមិញ សូមប្រិយមិត្តរង់ចាំតាមដានជាបន្ត ថាតើពាក្យចចាមអារ៉ាមនេះ នឹងក្លាយជាការពិត ឬយ៉ាងណា? ព្រោះរហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់ពីការបំបែកក្រុម ឬការបន្តកិច្ចសន្យារបស់ AOA ជាមួយផលិតកម្មនៅឡើយទេ៕ 

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព AOA
រូបភាព AOA
រូបភាព AOA
រូបភាព AOA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]