ថៃ៖ រឿងរ៉ាវស្នេហាបែកបាក់របស់គូស្នេហ៍តារាសម្ដែង កញ្ញា Yingying និងលោក Yuttana Puangklang បានកំពុងតែក្លាយទៅជាប្រធានបទដ៏ក្ដៅគគុក សម្រាប់មហាជននាំគ្នាយកមកវែកញែកស្វែងរកការពិត។

ដោយឡែក នៅទីបំផុត កាលពីថ្ងៃម្សិលមិញនេះ ស្របពេលជាមួយនឹងបញ្ហាដែលកំពុងតែរង់ចាំការបកស្រាយពីតារាសម្ដែងប្រុស លោក Yuttana Puangklang ដោយក្នុងនោះ លោកក៏មិនបានបដិសេធចំពោះពត៌មានបែកបាក់គ្នា រវាងមិត្តស្រីរបស់លោកនោះដែរ។ ប៉ុន្តែអ្វីដែលលោកចង់បញ្ជាក់ប្រាប់មហាជន គឺលោកមិនបានក្បត់ចិត្តមិត្តស្រី ទៅលួចលាក់ទាក់ទងនឹងនរណាម្នាក់នោះទេ តែដោយសារតែលោកមានអារម្មណ៍ហត់នឿយខ្លាំង ចំពោះទំនាក់ទំនងស្នេហាមួយនេះ។

ជាមួយនឹងហេតុផលដែលអះអាងថា រូបលោកហត់នឿយនឹងស្នេហារវាង លោក និងអតីតមិត្តស្រី កញ្ញា Yingying នេះដែរ ក៏ត្រូវបានតារាប្រុសរូបនេះ សុំថាជាបញ្ហាក្នុងចិត្តរវាងអ្នកទាំងពីរ ដោយមិនចង់បកស្រាយច្រើននោះឡើយ៕ 

Yuttana Puangklang
Yuttana Puangklang
Yuttana Puangklang និងអតីតមិត្តស្រី
Yuttana Puangklang និងអតីតមិត្តស្រី
Yuttana Puangklang និងអតីតមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]