ភ្នំពេញ៖ មង្គលការរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា កុល ដាវី និងលោក សុខ រក្សា កាន់តែខិតចូលមកដល់ ដែលទាំងនេះជាពេលវេលាដ៏ល្អមួយ និងរីករាយបំផុតរបស់អ្នកទាំងពីរ ក្រោយពេលបានស្គាល់ចិត្ត និងមើលចិត្តមើលថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ខណៈពេលដែលមង្គលការ កាន់តែកៀកតារាស្រីរូបនេះ ក៏បានធ្វើការបង្ហើបនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដែលនាងបានរំភើបចិត្ត និងអរគុណយ៉ាងខ្លាំងទៅកាន់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានចងដៃនាង និងអនាគតស្វាមីចំនួន៥ពាន់ដុល្លារ តាំងពីថ្ងៃទី១៤ កុម្ភៈ មកម្ល៉េះ។
ជាមួយគ្នានេះដែរ នាងក៏បានធ្វើការរៀបរាប់យ៉ាងដូច្នេះថា៖
«យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបពុំបានឡើយ លើកទី២ហើយ ដែលសម្តេចមីង លោក បានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និងសម្តេចពូ លោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន ៥០០០ដុល្លារ នៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត និង សូមគោរពជូនពរសម្តេចទាំងពីរមានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់ កូន កូនចៅ ជាពិសេសដើម្បីដឹកនាំ នាវាកម្ពុជាឈានទៅរកភាពរីកចំរើន និងសុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរ»។
ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជារំភើប និងសប្បាយចិត្តជំនួសនាងតែម្តង ដែលទទួលបាននូវកាដូដ៏ធំពីថ្នាក់ដឹកនាំដ៏ល្អរបស់កម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនេះ គឺជាថ្ងៃចូលរោងជ័យរបស់តារាស្រីរូបនេះ និងលោក សុខ រក្សា ហើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]