បារាំង៖ Manchester United បានធ្វើការវាយបកទម្លាក់ក្រុមខ្លាំងរបស់បារាំង PSG នៅវគ្គ ៨ក្រុមចុងក្រោយសឹងមិនគួរឱ្យជឿ ក្រោយត្រូវបាន PSG នាំមុខមុន ២គ្រាប់រួចទៅហើយ កាលពីជើងទី១ នៅ Old Trafford។ កីឡាករ Marcus Rashford ជាអ្នកទទួលបានបាល់ពិន័យ ១១ម៉ែត្រនៅនាទី ៩០+៤ ដែលជាគ្រាប់បាល់បញ្ចប់ក្តីស្រមៃក្នុងការឈានទៅវគ្គ ៨ក្រុមចុងក្រោយរបស់ PSG និងជាប្រវត្តិសាស្ត្ររបស់ Man UTD ដែលអាចវាយបកទម្លាក់ PSG វិញនៅជើងទី២។

ការប្រកួតរវាង PSG និង Man UTD
ការប្រកួតរវាង PSG និង Man UTD

ក្រុមរបស់លោក Ole Solskjaer ហាក់ធ្វើបានយ៉ាងល្អ ក្រោយពេលដែលកីឡាករ Romelu Lukaku បានបើកការនាំមុខមុនមួយគ្រាប់ ត្រឹមតែ ២នាទីប៉ុណ្ណោះក្រោយការប្រកួតចាប់ផ្តើម។ ប៉ុន្តែយ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះ PSG ក៏មិននៅស្ងៀមដែរ ដោយបានតាមស្មើមកវិញនៅនាទីទី ១២ ដោយកីឡាករ Bernat ដែលជាការបញ្ជូនរបស់ Kylian Mbappe។ ក្រោយមកនៅនាទីទី៣០ Lukaku ក៏បានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះសាជាថ្មីម្តងទៀត។ ក្រោយបញ្ចប់វគ្គទី១ Manchester United នាំមុខក្រុម Paris Saint-Germain លទ្ធផល ២-១។ 

ចូលមកកាន់វគ្គទី២ កៀកនឹងចប់ការប្រកួតទៅហើយ ស្រប់តែកីឡាករ Kimpembe បានបង្កើតកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់ ដោយយកដៃទៅរារាំងបាល់របស់ Dalot នាំឱ្យមានការផ្តល់ពិន័យ ១១ម៉ែត្រទៅកាន់ Manchester United និងធ្វើបានសម្រេចដោយកីឡាករ Marcus Rashford តែម្តង។ លទ្ធផលសរុបទាំងពីរជើង PSG ៣-៣ Man UTD ប៉ុន្តែ Man UTD ជាអ្នកឡើងទៅកាន់វគ្គបន្តដោយគ្រាប់បាល់ចំណេញក្រៅដី៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង PSG និង Man UTD
ការប្រកួតរវាង PSG និង Man UTD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]