ខេត្តកណ្តាល ៖ ក្រុម​បង្ក​ភាព​រញ៉ែរ​ញ៉ៃ​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ធ្វើការ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​បាន​០៦​នាក់​ស្រី​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ​ទី​០១- ឈ្មោះ ប្រុស សេង​ហួរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​(​អ្នក​ចែកចាយ​) ទី​០២-​ឈ្មោះ ជ្រឿ​ន ស្រិ​ន ហៅ​ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាងសំណង់ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​អ្នក​ប្រើប្រាស់​) ទី​០៣- ឈ្មោះ ជា សៀង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​អ្នក​ប្រើប្រាស់​) ទី​០៤- ឈ្មោះ អាង គឹ​ម​លី ហៅ​ក្រៅ ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មុខរបរ​មេការ​សំណង់ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​អ្នក​ប្រើប្រាស់​) ។

វត្ថុ​តាង​ចាប់​យក​ថ្នាំ​ក្រាម​ស ថ្លា (​ម៉ា​ទឹកកក​) សង្ស័យ​សារធាតុ​ញៀន​០២​កញ្ចប់ ០១​កញ្ចប់​តូច និង​០១​កញ្ចប់​មធ្យម ។ ម៉ូតូ​ម៉ាក SCOOPY ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង ទូរស័ព្ទ​ដៃ​ម៉ាក SAMSUNG ពណ៌​ស​សេរី​ចាស់​០១​គ្រឿង ។ នៅ​ថ្ងៃ​០៣ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​ក្រុង​តា​ខ្មៅ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែ​ចំណុច​ផ្ទះ​ជួល​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ថា មាន​អ្នក​ចែកចាយ​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ជា​ច្រើន​នាក់​ចេញចូល​នៅ​ចំណុច​ផ្ទះ​ជួល​ខាងលើ ហើយ​នាក់​ទាំងនោះ​បាន​បង្ក​ភាព​រញ៉ែរ​ញ៉ៃ​នៅ​តំបន់​នោះ ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៌​រួច​កម្លាំង​មូលដ្ឋាន​ក្រុង​តា​ខ្មៅ និង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ដើម្បី​អនុវត្ត​តាម​និ​តី​វិធី​ច្បាប់ ។ ក្រោយ​ពី​បាន​សួរនាំ​ជនសង្ស័យ ឈ្មោះ​( ជ្រឿ​ន ស្រិ​ន​) បាន​សារភាព​ថា ខ្លួន​បាន​ទិញ​សារធាតុ​ញៀន​នៅ​ចំណុច​អគារ​វប្បធម៌ ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ដោយ​មានការ​សម្របសម្រួល ពី​លោក​លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​វេលា​ម៉ោង​១៤​និង​៤៦​នាទី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៩ ។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​ចំនួន​១០​នាក់ រថយន្ត​០១​គ្រឿង​ម៉ូតូ​០២​គ្រឿង និង​កម្លាំង​អាវុធហត្ថ​ខេត្ត​ចំនួន​០២​នាក់ ម៉ូតូ​០១​គ្រឿង ដឹកនាំ​ដោយ​មេបញ្ជាការ​ក្រុង​តា​ខ្មៅ​បាន​ចុះ​បង្ក្រាប និង​ឆែកឆេរ​នៅ​ចំណុច​ខាងលើ​ក្នុង​នោះ​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់ ស្រី​ម្នាក់ ។ ជនសង្ស័យ​រួម​មាន​ទី​០១- ឈ្មោះ ឃុ​ត វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​រក្សា​ទុក​នូវ​សារធាតុ​ញៀន​) ។ ទី​០២- ឈ្មោះ ជា បូ​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​អ្នក​ប្រើប្រាស់​) ។ ទី​០៣- ឈ្មោះ ឡា​ង វិ​ឆៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​អ្នក​ចែកចាយ​) ។ ទី​០៤- ឈ្មោះ ព្រំ នី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជា​យាយ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​អ្នក​ចែកចាយ​) ។

វត្ថុ​តាង​ចាប់​យក​ថ្នាំ​ក្រាម ស ថ្លា​(​ម៉ា​ទឹកកក​) សង្ស័យ​សារធាតុ​ញៀន​០២​កញ្ចប់​០៥​កញ្ចប់​តូច ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​រក្សា​ទុក និង​កសាង​សំណុំរឿង​តាម​និ​តី​វិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]