ភ្នំពេញ៖ អតីតកញ្ញាឯកធម្មជាតិ ប្រចាំឆ្នាំ២០១៧ កញ្ញា ទេព ម៉ាយ៉ារ៉ែត ដែលរូបនាង កាលពីមួយរយៈមុន ត្រូវគេនិយាយថារូបនាង ពិតជាមានមុខដូច លោកជំទាវ ម៉ៅ ចំណានបេះដាក់ មិនថាទម្រង់មុខ និងស្នាមញញឹម។

ក្នុងពេលបច្ចុប្បន្ននេះដែរ តារាស្រីរូបនវ មិនសូវប្រឡូកក្នុងសិល្បៈប៉ុន្មានទេ ព្រោះតែមមាញឹកក្នុងមុខជំនួញរបស់នាង ហើយសព្វថ្ងៃ នាងក៏មានតួនាទី ជានាយកទីផ្សារទាំងមូល នៅកម្ពុជាជាមួយនឹងផលិតផលសុខភាព និងសម្រស់ របស់ក្រុមហ៊ុនមួយកន្លែង។ ដូចនេះ នាងមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការចូលពិភពសិល្បៈ សម្តែងអ្វីនោះទេ។

ជាក់ស្តែង កាលពីម្សិលមិញ ទេព ម៉ាយ៉ារ៉ែត បានបង្ហោះនូវរូបថតមួយសន្លឹក ដែលបង្ហាញពី ការសាងសង់ វីឡាដ៏ធំ ស្ថិតក្នុងបុរីមួយកន្លែង ដែលកំពុងតែធ្វើ មិនទាន់ហើយ១០០ភាគរយនោះទេ។ ជាពិសេស នាងក៏បាននិយាយដែរថា ទម្រាំបានផ្ទះមួយនេះ គឺគ្រប់យ៉ាង ជាញើសឈាមរបស់នាង ដែលខំបន្តិចម្តងៗ រហូតបានលទ្ធផលបែបនេះ៕ 

ទេព ម៉ាយ៉ារ៉ែត
ទេព ម៉ាយ៉ារ៉ែត
ទេព ម៉ាយ៉ារ៉ែត
ទេព ម៉ាយ៉ារ៉ែត
ផ្ទះទេព ម៉ាយ៉ារ៉ែត កំពុងសាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]