ខេត្តព្រៃវែង ៖ រឿងរ៉ាវរោងការដូរកូនក្រមុំ តាមប្រភពព័ត៌មានពីឪពុកកូនកំលោះបានបញ្ជាក់ថា ក្រោយពីកូនក្រមុំម្នាក់បដិសេធមិនចូលរោងការតាមកាលកំណត់នៅថ្ងៃទី១១ មីនាខាងមុខ ក្រុមគ្រួសារទាំងសងខាង ក៏បានសំរេចផ្តាច់ចំណងអាពាហ៍ពិពាហ៍វិញ ប៉ុន្តែដោយហេតុថា ពិធីមង្គលការមិនលប់ចោលនោះទេ ព្រោះបានជួលភ្លេង ភ្នួង រោងការ និងអញ្ជើញភ្ញៀវរួចហើយ ទើបឪពុកកូនកំលោះក៏បានលួងលោមកូនប្រុសអោយរៀបការជាមួយប្អូនជីដូនមួយម្នាក់ទៀតឈ្មោះភួង គន្ធា អាយុ២១ឆ្នាំ ដែលត្រូវជាក្មួយបង្កើតរបស់ម្តាយកូនកំលោះ ហើយម្តាយកូនកំលោះក៏និយាយលួងលោមក្មួយស្រីឈ្មោះ ភួង គន្ធា អោយចូលរោងការជាមួយកូនកំលោះផងដែរ។
ឪពុកកូនកំលោះបានបញ្ជាក់ថា មុនដំបូង សាម៉ីខ្លួនទាំង២ហាក់ទ្រឹងមិនតបស្តី ទំនងជាស្រឡាំងកាំងនឹងរឿងរ៉ាវដែលមិននឹកស្មានដល់ ប៉ុន្តែដោយមានការលួងលោមពន្យល់ហេតុផលពីចាស់ទុំទាំងសងខាង ប្រមាណជា៥ម៉ោងក្រោយមក អ្នកទាំង២ក៏យល់ព្រមចូលរោងការដោយពុំមានលក្ខខណ្ឌ គឺស្ម័គ្រចិត្តរៀបការដោយចិត្តនឹងចិត្ត។
គួរបញ្ជាក់ផងដែរថា កូនក្រមុំដែលរត់ចោលពិធី គឺជាក្មួយស្រីរបស់ឪពុកកូនកំលោះ ចំណែកកូនក្រមុំដែលស្ម័គ្រចិត្តចូលរោងការជំនួសគឺជាក្មួយស្រីរបស់ម្តាយកូនកំលោះ។
ពិធីមង្គលការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ មីនាខាងមុខ នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]