អង់គ្លេស៖ ក្លិបបាល់ទាត់ Chelsea បានបន្តប្តឹងជំទាស់នឹង FIFA ពាក់ព័ន្ធនឹងសេចក្តីសម្រេចហាមឃាត់ការដោះដូរកីឡាករក្នុងទីផ្សារដោះដូរ។ ការដាក់ពិន័យនេះ បន្ទាប់ពីមានការរកឃើញភាពមិនប្រក្រតីនៃកិច្ចសន្យាកីឡាករបរទេសអាយុក្រោម ១៨ឆ្នាំរបស់ Chelsea។

(រូបតំណាង)

FIFA បានឱ្យដឹងថា ពួកគេបានស្វែងរកឃើញការបំពានច្បាប់ ក្រោយពីបានធ្វើការស៊ើបអង្កេត ៩២ករណី ពាក់ព័ន្ធនឹងការចុះកិច្ចសន្យាជាមួយយុវជនបរទេសអាយុក្រោម ១៨ឆ្នាំរបស់ Chelsea។ ​អង្គភាពមានសមត្ថកិច្ចរបស់ FIFA ក៏បានបញ្ជាក់ដែរថា Chelsea ពិតជាបានប្តឹងជំទាស់នឹងការសម្រេចនេះមែន ប៉ុន្តែ FIFA មិនទាន់ដឹងថាពេលណានឹងមានសេចក្តីសម្រេចបន្ទាប់ឡើយ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ Chelsea ក៏ត្រូវបានផាកពិន័យជាទឹកប្រាក់ប្រមាណជា ៦០៥,០០០ដុល្លារ ខណៈដែលសហព័ន្ធបាល់ទាត់អង់គ្លេសក៏ត្រូវបានពិន័យជាប្រាក់ប្រមាណ ៥១០,០០០ដុល្លារដូចគ្នា។ 

គួរបញ្ជាក់ថា បើសិនជាការពិន័យនេះចូលជាធរមាន មានន័យថា Chelsea នឹងត្រូវហាមមិនឱ្យចូលរួមទីផ្សារដោះដូរកីឡាកររហូតដល់ខែមករា ឆ្នាំ ២០២០៕

កីឡដ្ឋាន Stamford Brigde របស់ Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]