កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៥ ខែមីនា ម្សិលមិញនេះ Mingyu សមាជិកក្រុម SEVENTEEN បានធ្វើឲ្យក្រុមអ្នកគាំទ្រ រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបលោក បានបង្ហោះរូបភាព ការណាត់ជួបញ៉ាំអាហារជុំគ្នា ជាមួយនឹងតារាប្រុសល្បីៗ សង្ហាៗ ដែលត្រូវបានគេស្គាល់ថា ជាមិត្តជិតស្និទរបស់លោក។

រូបភាពក្នុង Instagram របស់ Mingyu បានបង្ហាញពីវត្តមានរបស់ Jungkook សមាជិកក្រុម BTS Yugyeom សមាជិកក្រុម GOT7 និងតារាសម្ដែងល្បី Cha Eunwoo សមាជិកក្រុម ASTRO កំពុងតែស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញៗ រួមតុអាហារជាមួយគ្នា យ៉ាងរីករាយ។

ជាការពិតណាស់ Jungkook ក៏ធ្លាប់បានបង្ហាញអ្នកគាំទ្រផងដែរថា រូបលោក និងតារាប្រុសជាច្រើនទៀត ដែលកើតក្នុងឆ្នាំ ១៩៩៧ បានបង្កើត Group Chat មួយ ដើម្បីជជែកកម្សាន្តជាមួយគ្នាថែមទៀតផង មើលទៅពួកគេទំនងជា ស្និទ្ធស្នាលនឹងគ្នាណាស់។ 

រូបភាពទាំងនេះ បានឲ្យអ្នកគាំទ្រ រំភើបរីករាយយ៉ាងខ្លាំង ព្រោះតែមនុស្សដែលមានទេពកោសល្យ ហើយមានរូបសម្រស់ស្រស់សង្ហា ដូចគ្នា ក្លាយជាមិត្តល្អនឹងគ្នាបែបនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Mingyu បានបង្ហោះ
រូបភាព Mingyu បានបង្ហោះ
រូបភាព Cha Eunwoo
រូបភាព Jungkook
រូបភាព Mingyu
រូបភាព Yugyeom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]