បារាំង៖ កាលពីថ្ងៃទី៥ ខែមិនា ម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះ Jennie Kim សមាជិកក្រុម Blackpink ត្រូវបានគេអញ្ជើញជាកិត្តិយស ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ប៊្រេន Chanel ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតលំដាប់ពិភពលោក "Chanel In The Show"  នៅឯទីក្រុងប៉ារីសប្រទេសបារាំង។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់Jennieលើកនេះ អាចនិយាយបានថាមិនខុសអ្វីពីរាល់លើក ដែលរូបសម្រស់នាងបានទាក់ទាញក្រសែភ្នែក ក្រុមអ្នកកាសែត ក៏ដូចជាភ្ញៀវកិត្តិយសចូលរួមដទៃទៀត នាំគ្នាមិនសម្លឹង មិនផ្តិតយករូបថតមិនបាន ជាមួយនឹងស្ទាយ៍តុបតែងពេញមួយតួខ្លួន សុទ្ធសឹងតែជាប៊្រេនលំដាប់ពិភពលោក Chanel និងពោរពេញទៅដោយភាពស៊ីវីល័យ ថ្លៃថ្នូរ គួរឲ្យទាក់ទាញ។

Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel

ប៉ុន្តែមិនថាយ៉ាងណា ស្របពេលដែលតារាស្រីវ័យ២៣ឆ្នាំរូបនេះ ទើបតែធ្វើដំណើរចេញពីកម្មវិធីបង្ហាញម៉ូតនេះភ្លាម ក៏ស្រាប់តែជួបហេតុការណ៍មួយដ៏សែនរំជួលចិត្ត ដោយមានអ្នកគាំទ្រស្រីម្នាក់ បានរត់តាមរថយន្តម៉ាក Mercedes ដែលដឹក Jennie ចេញពីកម្មវិធី ដើម្បីធ្វើរឿងមួយដែលមិននឹកស្មានដល់។

ជាការពិតណាស់ អ្នកគាំទ្រស្រីចិត្តស្មោះក្លាហានរូបនោះ បានរត់តាមរថយន្តរបស់ Jennie ដើម្បីជូនសំបុត្រសរសេរដោយដៃមួយ ដែលខ្លួនខំសរសេរនិងមានបំណងយកមកឲ្យIdol របស់ខ្លួនដោយផ្ទាល់ដៃ ។ ហើយទីបំផុត ការព្យាយាមប្រឹងប្រែងរបស់អ្នកគាំទ្រស្រីរូបនោះក៏បានសម្រេច ដោយ Jennie បានបើកកញ្ចក់រថយន្តរបស់ខ្លួន ទទួលយកសំបុត្ររបស់អ្នកគាំទ្រស្រីរូបនោះ ដោយទឹកមុខJennie ពោរពេញទៅដោយស្នាមញញឹម និងក្តីរំភើបចិត្តជាខ្លាំង។

តួយ៉ាង ក្រោយពីឃើញបែបនេះ ក៏មានអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានធ្វើការកោតសរសើរចំពោះភាពក្លាហាន និងទឹកចិត្តរបស់អ្នកគាំទ្ររូបនេះយ៉ាងខ្លាំងផងដែរ ៕  

Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
Jennie ចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel
អ្នកគាំទ្ររត់តាមឡានរបស់jennie ដើម្បីជូនសំបុត្រ
អ្នកគាំទ្ររត់តាមឡានរបស់jennie ដើម្បីជូនសំបុត្រ
អ្នកគាំទ្ររត់តាមឡានរបស់jennie ដើម្បីជូនសំបុត្រ
អ្នកគាំទ្ររត់តាមឡានរបស់jennie ដើម្បីជូនសំបុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]