ភ្នំពេញ៖ ខណៈដែលពានរង្វាន់លីគកំពូលកម្ពុជា កាន់តែកៀកខិតជិតចូលមកដល់នោះ គណៈកម្មការប្រកួតបាល់ទាត់ជាតិក៏បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីផ្តល់ជូននូវព័ត៌មានសំខាន់ៗ មុនការប្រកួតពានរង្វាន់ថ្នាក់ជាតិមួយនេះចាប់ផ្តើម។

ពានរង្វាន់ ហ៊ុន សែនខាប់ និងពានរង្វាន់លីគកំពូលកម្ពុជា

រឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពាក់ព័ន្ធនឹងក្រុមបាល់ទាត់ខេត្តកំពង់ចាម ដែលជាក្រុមថ្មីទើបចូលរួមក្នុងលីគកំពូលឆ្នាំ ២០១៩ នេះតែម្តង។ ក្រុមបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមមួយនេះ បានស្នើសុំប្រើប្រាស់ទីលាននៅក្រៅខេត្តរបស់ខ្លួន គឺទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែន មេមត់ ដែលស្ថិតនៅខេត្តត្បូងឃ្មុំជំនួសវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ឆាំង ពិសិដ្ឋ បានធ្វើការបកស្រាយពីមូលហេតុនេះថា ដោយសារកីឡដ្ឋានខេត្តកំពង់ចាម មិនទាន់បានជួសជុល និងរៀបចំរួចរាល់។

លោក ឆាំង ពិសិដ្ឋ
ក្រុមបាល់ទាត់ខេត្តកំពង់ចាម (រូបភាព៖ ក្លិបបាល់ទាត់ខេត្តកំពង់ចាម)

គួរបញ្ជាក់ថា ទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែន មេមត់ បានជួសជុល និងដាំស្មៅថ្មីយ៉ាងស្រស់ស្អាត ក្រោមគម្រោងអភិវឌ្ឍន៍សាលាតម្រង់ទិសបាល់ទាត់ទូទាំង ២៥រាជធានី/ខេត្ត របស់សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា៕

ទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន មេមត់
ទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន មេមត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]