ថៃ៖ លោក Yorch Yongsin គឺជាតារាសម្តែងវ័យក្មេង ដែលត្រូវបានហ្វេនៗទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំង ក្រោយលោកសម្តែងជាតួកូនក្មេងក្នុងរឿង “Tong Neu Gao” ជាមួយ Nune Woranuch ។

យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ ប្រុសស្អាត Yorch Yongsin មានអាយុឈានចូល ១៧ ឆ្នាំហើយ ហើយសម្រស់របស់តារារូបនេះ ក៏កាន់តែស្រស់សង្ហាផងដែរ។ លើសពីនេះទៅទៀតនោះ លោក Yorch Yongsin ត្រូវបានអ្នកគាំទ្រលាន់មាត់ និងនិយាយឲ្យលោកថា ចាប់តាំងពីធំពេញរូបពេញរាងមក លោកពិតជាមានមុខមាត់ដូចនឹងតារាKpop លោក Sehun ដែលជាសមាជិកក្នុងក្រុមកូរ៉េដ៏ល្បី EXO ខ្លាំងមែនទែន នៅពេលដែលរូបលោក រាំក្នុងកម្មវីធី ខួបគម្រប់ ៤៩ ឆ្នាំរបស់ប៉ុស្តិ៍លេខ ៣ ថៃ។

ទោះជាយ៉ាងណាក្តី ក្រោយពីលេចលឺអ្នកគាំទ្រនាំគ្នានិយាយបែបនេះ យ៉ាងច្រើនមិនដាច់ពីមាត់មក លោក Yorch Yongsin ដាច់ចិត្តនិយាយប្រាប់អ្នកកាសែតថា លោកទទួលស្គាល់ថាលោកពិតជាមានមុខស្រដៀងនឹង Sehun មែន ក៏ប៉ុន្តែគ្រាន់តែទម្រង់មុខតែប៉ុណ្ណោះ ហើយរូបលោកក៏មិនមានមុខដូចតារា Kpop ១០០ភាគរយអីនោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Sehun សមាជិក EXO
Sehun សមាជិក EXO
Sehun សមាជិក EXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]