អាមេរិក៖ កាលពីថ្ងៃអាទិត្យមុន ក្នុងរដូវកាលទីពីរនៃកម្មវិធី American Idol លើប៉ុស្តិ៍ ABC បេក្ខនារីម្នាក់ឈ្មោះ Myra Tran បានចូលរូមកម្មវិធី American Idol។ បេក្ខនារីសញ្ជាតិវៀតណាមម្នាក់នេះបានធ្វើឱ្យគណៈកម្មការ American Idol មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែសម្លេងរបស់នាងពិតជាមានថាមពល និងមានទឹកដមពីរោះខ្លាំងមែនទែន។

កញ្ញា Myra Tran

យុវតីវ័យ ១៩ឆ្នាំរូបនេះបាននិយាយថា៖

«ក្តីសុបិនរបស់ខ្ញុំតាំងតែពីតូចមក គឺចង់ច្រៀងនៅចំពោះមុខទស្សនិជន American Idol។ ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំមានឱកាសនៅពេលនេះ។»

ក្រោយមក កញ្ញាក៏បានបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា «One Night Only» ដែលជាសំនៀងដើមរបស់អ្នកនាង Jennifer Hudson ធ្វើឱ្យគណៈកម្មការ លោក Lionel Richie, អ្នកនាង Katy Perry ព្រមទាំងលោក Luke Bryan ស្ទើរតែមិនជឿនូវអ្វីដែលពួកគេបានស្តាប់។

ខណៈពេលកញ្ញា Tran មិនទាន់ច្រៀងចប់ស្រួលបួលផង គណៈកម្មការទាំងបីក៏ High five ដាក់គ្នា (ទះដៃគ្នា)។ 

គណៈកម្មការទាំងបី High five ដាក់គ្នា (ទះដៃគ្នា)

បន្ទាប់ពីកញ្ញា Tran ច្រៀងចប់ នាងក៏បាននិយាយថា នាងជាសមាជិកម្នាក់នៃក្រុមចម្រៀងប្រចាំសាលារបស់នាង។

លោក Bryan ក៏បាននិយាយថា៖

«សម្លេងរបស់នាងពិតជាមានថាមពល និងមានទឹកដមពីរោះខ្លាំងដូចជាតារាចម្រៀង Kelly Clarkson អីចឹង។»

លោក Bryan ចង់សំដៅទៅលើតារាចម្រៀង Kelly Clarkson ដែលបានឈ្នះកម្មវិធី American Idol កាលពីឆ្នាំ២០០២។ 

តារាចម្រៀង Kelly Clarkson មកប្រលង American Idol ជាលើកដំបូងក្នុងឆ្នាំ២០០២

ដោយឡែក លោក Richie បាននិយាយថា៖

«គ្មានអ្នកណាម្នាក់ដែលយើងអាចប្រៀបធៀបជាមួយនាងបានទេ។ នាងបានដើរនៅលើផ្លូវរបស់នាង ហើយអ្វីដែលខ្ញុំចង់ឱ្យនាងធ្វើនោះ គឺធ្វើជាម្ចាស់នៃផ្លូវរបស់ខ្លួនឯង។»

ចំណែក អ្នកនាង Perry វិញបាននិយាយថា៖

«តន្រ្តីពិតជាអាចយកឈ្នះរបាំងភាសាបានមែន។ ខ្ញុំមិនដែលឮអ្នកចម្រៀងជនជាតិវៀតណាមណាម្នាក់អាចច្រៀងពីរោះដូចជានាងនោះទេ។»

គួរឱ្យដឹងផងដែរ កញ្ញា Tran បានធ្វើចំណាកស្រុកមកសហរដ្ឋអាមេរិកកាលពីមួយឆ្នាំមុន។ ហើយកាលនៅក្នុងប្រទេសវៀតណាម នាងក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ ជាក់ស្តែងកាលពីអាយុ ១៦ឆ្នាំ នាងបានឈ្នះការប្រកួតកម្មវិធី «X Factor Vietnam»  រដូវការទី២ ក្នុងឆ្នាំ ២០១៦ផងដែរ។

ជាចុងក្រោយ គណៈកម្មការទាំង ៣ បានឱ្យសំបុត្រមាសនាង ទៅកាន់ហូលីវូដសម្រាប់ជុំបន្ទាប់តែម្តង៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កាលតារាចម្រៀង Kelly Clarkson មកប្រលង American Idol ជាលើកដំបូងក្នុងឆ្នាំ២០០២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]