អេស្ប៉ាញ៖ អ្នកគាំទ្រយ៉ាងច្រើនសម្បើមរបស់ក្លិបបាល់ទាត់ Real Madrid បានស្នើឱ្យលោក Florentino Perez ចាកចេញពីតំណែងប្រធានក្លិប ក្រោយពេលដែលក្លិប Real Madrid បានធ្លាក់ពីពានរង្វាន់ UCL ក្រោមថ្វីជើងរបស់ក្រុម Ajax។

អ្នកគាំទ្រជាច្រើនរបស់ក្លិប Real Madrid ហាក់សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការធ្លាក់ចេញពីពានរង្វាន់ដ៏ធំរបស់អឺរ៉ុបមួយនេះ ដោយសារតែក្រុម Real Madrid បានយកឈ្នះក្រុម Ajax ២ទល់នឹង១ នៅក្រៅដីរួចទៅហើយ។ ក្រុមអ្នកគាំទ្ររបស់ Real Madrid ជាច្រើនបានស្រែកហ៊ោរខ្លាំងៗក្រោយពេលការប្រកួតបានបញ្ចប់ថា "Florentino, dimisión [resign]," ដែលមានន័យថា “លាឈប់ទៅ! Florentino”

លោក Florentino Perez

គួររំលឹកថា Real Madrid បានអស់ឱកាសលើកពាន ៣ធំៗនារដូវកាលនេះ ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយធ្លាក់ពី Copa Del Rey និងមានគម្លាតពិន្ទុដាច់ស្រឡះពីកំពូលតារាង La Liga បន្ទាប់ពីបរាជ័យក្រោមថ្វីជើង Barcelona និងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺការជ្រុះចេញពីពានរង្វាន់ Champions League កាលពីយប់មិញ៕

ការប្រកួតរវាង Real Madrid និង Ajax
ការប្រកួតរវាង Real Madrid និង Ajax

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]