ភ្នំពេញ៖ ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា) សូមជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ សមាជិក និងសាធារណៈជនឱ្យបានជ្រាបថា ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា) ប្រកបអាជីវកម្មស្របច្បាប់ ហើយមានទំនួលខុសត្រូវខ្ពស់ចំពោះការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

នៅក្នុងលិខិតរបស់ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា) បន្តថា៖ ចំណែកការបញ្ឈប់សមាជិក និងបិទគណនី (អាខោន) ទាំង ១៣ រូប និងអ្នកពាក់ព័ន្ធមួយចំនួនទៀតពីក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា) កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ មិនមែនជាហេតុផលរបស់ក្រុមហ៊ុនឡើយ គឺពួកគាត់ (១៣រូប) បានធ្វើការចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដើម្បីទៅធ្វើមុខរបរអាជីវកម្មថ្មីមួយទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងក្រុមហ៊ុនអអេហ្វ ៣ វើលដ៍ (ខេមបូឌា) តែប៉ុណ្ណោះ។

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍

សមាជិកដែលល្មើសនឹងវិន័យ និងរំលោភលើសេចក្តីទុកចិត្តនៃក្រុមហ៊ុននោះ ត្រូវបានរាយនាមបញ្ឈប់មានដូចជា៖
១. លោក លី ស៊ីនន្ទ
២. លោក ព្រុំ វិចិត្រ
៣. លោក យ៉ុង ចម្រើន
៤. លោក អាត វិឆ័យ
៥. លោក ហុច លុច
៦. លោក ខាត់ ដាណេ
៧. លោក ទេព តុលា
៨. លោក ហាន សីហា
៩. លោក ដួង រ៉ែម
១០. លោក ចេង សុភ័ក្ត្រ
១១. លោក ស៊ូ តារារិទ្ធ
១២. លោក ម៉ាក់ បញ្ញារ័ត្ន
១៣. មាស ណា

ចំពោះសមាជិក និងថ្នាក់ដឹកនាំទាំងអស់ ក្រៅពីសមាសភាពត្រូវបានបញ្ឈប់ទាំង ១៣ រូប និងពាក់ព័ន្ធមួយចំនួនទៀតខាងលើ ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ ពុំបានបិទគណនី ឬ ដោះដូរលេខកូដរបស់ពួកគាត់ឡើយ។

ផ្ទុយទៅវិញ បើថ្នាក់ដឹកនាំ ឬសមាជិកណាម្នាក់មានបញ្ហាគណនី (អាខោន) បើកមិនចេញ ឬមានបញ្ហា (Password) មិនអាចប្រើប្រាស់គណនី (អាខោន) សូមទំនាក់ទំនងមកការិយាល័យកណ្តាលក្រុមហ៊ុន (ផ្សារសុវណ្ណា) រៀងរាល់ម៉ោងធ្វើការ ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច និងភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណផង។ ដើម្បីជួយសម្រួលការងារ (Password) ទាំងអស់ និងបើកប្រាក់ Bonus ជូនសមាជិកយើងគ្រប់ៗគ្នា ជាធម្មតាចាប់ថ្ងៃជូនដំណឹងពីពេលនេះតទៅ៕

សមាជិកក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា)
សមាជិកក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា)
សមាជិកក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា)
សមាជិកក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា)
ផលិតផលរបស់ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា)
ផលិតផលរបស់ក្រុមហ៊ុន អអេហ្វ ៣ វើលដ៍ (ខេមបូឌា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]