ភ្នំពេញ៖ មហាព្រឹត្តិការណ៍ រ៉ក រ៉ក ដ៏ធំមហិមាទើបត្រលប់មកវិញឆ្នាំនេះ បានរំកិលខ្លួនទៅដល់ខេត្តស្វាយរៀងហើយនៅសប្ដាហ៍នេះនាថ្ងៃទី ៨ និង ទី៩ មីនា ទីតាំងនៅទីធ្លាវិមានឯករាជ្យទីរួមខេត្តស្វាយរៀង។ ជាការពិតណាស់បន្ទាប់ពីមានព្រឹត្តិការណ៍បែបរ៉ក ដ៏ធំមហិមាមួយនេះបានធ្វើឡើងនៅថ្ងៃទី ១ ទី ២ ខែមីនា ២០១៩ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមានការចូលរួមយ៉ាងច្រើនកុះករ និងមានការគាំទ្រយ៉ាងពេញទំហឹងហើយនោះ សប្ដាហ៍នេះតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំមុនគេ និងធំជាងគេ BOOSTRONG ROCK ON FIRE នឹងទៅខេត្តស្វាយរៀងហើយ។

មហាព្រឹត្តិការណ៍បែប រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ បានត្រលប់មកវិញសាជាថ្មីនៅសប្ដាហ៍នេះនឹងផ្ដល់ជូនអ្នកស្វាយរៀងជាមួយកម្មវិធីធំជាងមុន ខ្លាំងជាងមុន កក្រើកជាងមុន កាន់តែសប្បាយជាងមុន កាន់តែអស្ចារ្យជាងមុន ឈ្នះរង្វាន់ច្រើនជាងមុន ជាមួយ BOOSTRONG ROCK ON FIRE 2019។ នេះជាលើកទី ២ ហើយ ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានរៀបចំមហាព្រឹត្តិការណ៍បែប រ៉ក រ៉ក ដ៏ធំមហិមាមុនគេ និងធំជាងគេនៅកម្ពុជាយើងបន្ទាប់ពីទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនយើងទូទាំងប្រទេសនៅឆ្នាំមុន។ 

ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែប រ៉ក រ៉ក នេះកំពូលតារាចម្រៀងរ៉កជាច្រើនដួងប្រចាំប្រទេសនឹងអញ្ជើញទៅជួបជាមួយបងប្អូនយើងគ្រប់ទិសទីម្ដង ដើម្បីនាំយកភាពសប្បាយរីករាយពេញមហាព្រឹត្តិការណ៍ដ៏មហិមាប្រចាំឆ្នាំ ២០១៩ នេះ។ ក្រៅពីភាពសប្បាយៗបែប ROCK ជាច្រើនហើយ លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ដោយសេរីជាច្រើនដូចជា រង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ Smart TV ជាច្រើនគ្រឿង និងឈ្នះទឹកប្រាក់ជាច្រើនទៀតផង។

កុំភ្លេចចូលរួមតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ ជួបកំពូលតារាល្បីៗ និងរាំលេងកម្សាន្ត ស្រែកច្រៀងជាមួយតារាចម្រៀងជា idol លោកអ្នក។ អ្វីដែលពិសេសបំផុតនោះគឺ លោកអ្នកនឹងបានភ្លក្សរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ខ្លាំងជាង! យូរជាង! ៕ 

BOOSTRONG ROCK ON FIRE 2019
BOOSTRONG ROCK ON FIRE 2019
BOOSTRONG ROCK ON FIRE 2019
BOOSTRONG ROCK ON FIRE 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]