ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កូនប្រុសជាទីស្រលាញ់របស់តារាស្រី អ្នកនាងNicole Theriault ក៏រឹតតែពេញកម្លោះ ដោយឆ្នាំនេះមានវ័យ១៤ឆ្នាំហើយ ប៉ុន្តែបើនិយាយពីរូបរាងវិញ សង្ហាមិនចាញ់តារានោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសតារាស្រី Nicole ក៏ធ្លាប់ល្បីថាមាននារីៗជាច្រើន បានតាមស្រលាញ់ចង់បានធ្វើជាសង្សារថែមទៀតផង ប៉ុន្តែត្រូវបានតារាស្រី Nicole ដែលជាម៉ាក់បដិសេធ។

ជាមួយនឹងរឿងរ៉ាវ ដែលត្រូវបានគេរិះគន់ថា តារាស្រី Nicole ហួងហែងកូនប្រុសនាងជ្រុលពេកនេះ ត្រូវនាងឆ្លើយតបថា ក៏ព្រោះតែកូនប្រុសនាងនៅក្មេងពេក ប៉ុន្តែប្រសិនបើពេលណាមួយ កូនប្រុសខ្លួនរកបានមនុស្សដែលគេស្រលាញ់ នាងសុំត្រឹមតែឆ្លងកាត់នាងតែ៣ចំណុចប៉ុណ្ណោះ ទី១ ត្រូវតែណែនាំឲ្យគ្រួសារបានស្គាល់ ជាពិសេសរូបនាង ទី២ ត្រូវចេះស្រលាញ់ និងបារម្ភកូនប្រុសនាង រួមទាំងគ្រួសារកូនប្រុសរបស់រូបនាង និងទី៣ មិនប្រព្រឹត្តសកម្មភាពអ្វីឲ្យប្រាសចាកពីប្រពៃណី។

ជាមួយនឹងសំណើរសុំទាំងនេះ តារាស្រី Nicole បានបញ្ជាក់ប្រាប់ថា នេះមិនមែនដោយសារតែការស្រលាញ់ និងហួងហែងកូនប្រុសខ្លួនតែម្នាក់ទេ ប៉ុន្តែជាការគោរពស្រលាញ់ និងជាពិសេសផ្ដល់តម្លៃដល់កូនស្រីរបស់នរណាម្នាក់ផងដែរ៕ 

Nicole និងកូនប្រុស
Nicole និងកូនប្រុស
Nicole និងកូនប្រុស
Nicole និងកូនប្រុស
Nicole និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]