ថៃ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ពីរឿងរ៉ាវដែលកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ជុំវិញនឹងដំណឹងប្រកាសជ្រើសរើសកូនប្រសាប្រុស ពីសំណាក់ថៅកែទុរេនថៃ ទាំងមិនទារថ្លៃបណ្ណាការ ហើយថែមទាំងសន្យាថា និងផ្តល់រថយន្ត១០គ្រឿង ផ្ទះ១ខ្នង រួមនឹងលុយ១០លានបាត (ប្រហែលជាង ៣០ម៉ឺនដុល្លារ) រហូតធ្វើឲ្យផ្អើលអស់កំលោះៗ ជ្រួលច្របល់ដាក់ពាក្យព្រោងព្រាត។

លោកថៅកែទុរេន Anont Rotthong និងកូនស្រី

ជាការពិតណាស់ បន្ទាប់ពីមានដំណឹងប្រកូកប្រកាសមួយនេះ រហូតថែមទាំងមានសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយផ្អើលទឹកផ្អើលដី កំលោះៗក្នុងស្រុកជាច្រើនក៏បានសម្រុកដាក់ពាក្យ អមមកជាមួយនឹងការប្រម៉ូតរៀបរាប់ខ្លួនឯង តាមរយៈការបញ្ចេញមតិ (Comment) នៅខាងក្រោមសេចក្តីប្រកាសក្នុងទំព័រហ្វេសប៊ុករបស់លោកថៅកែទុរេន Anont Rotthong បំណងចង់ក្លាយខ្លួនជាកូនប្រសា ក្នុងគ្រួសារអ្នកមាននេះផងដែរ។

កូនស្រីលោកថៅកែទុរេន Anont Rotthong

យ៉ាងណាមិញ នៅក្នុងនោះ ក៏មានកំលោះរូបសង្ហាម្នាក់ បានចូលខ្លួនដាក់ពាក្យក្នុងសេចក្តីប្រកាសរើសកូនប្រសា ពីសំណាក់ថៅកែទុរេនខាងលើនេះផងដែរ ជាមួយនឹងការរៀបរាប់ពីខ្លួនឯងយ៉ាងទាក់ទាញ រហូតត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ហើយក៏គិតរំពឹងថា អ្នកកំលោះរូបសង្ហានេះ អាចនឹងមានភាគរយខ្ពស់ បានធ្វើជាកូនប្រសាថៅកែទុរេន លោក Anont Rotthong ថែមទៀតផង។

បើតាមប្រភពបានឲ្យដឹងថា កំលោះរូបសង្ហា ភ្នែកតឹងៗ សាច់.ស មុខមាត់ដូចកូនកាត់ចិននេះ មានគណនីហ្វេសប៊ុកឈ្មោះ Premyosapon Khongsai បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

លោក Premyosapon Khongsai

«ជំរាបសួរបាទ! ខ្ញុំបាទពិតជាចាប់អារម្មណ៍នឹងរឿងរើសកូនប្រសានេះខ្លាំងណាស់។ ខ្ញុំបាទមានអាយុ ២៨ឆ្នាំ។ គ្រួសារខ្ញុំបាទ មានចម្ការទុរេនស្ថិតនៅក្នុងខេត្ត Trat សរុបទាំងអស់ប្រមាណ ៣០០ដើម មិនយូរទេអាចរយៈពេល ២ឆ្នាំទៀត ពួកយើងនឹងអាចប្រមូលផលបានហើយ។ ខ្ញុំបាទក៏ធ្លាប់ជានិស្សិតម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Ramkhanhaeng University ផងដែរ។ ខ្ញុំបាទក៏ធ្លាប់ធ្វើការនៅក្រុងបាងកកដែរ ប៉ុន្តែក្រោយមកក៏បានឈប់ ដោយមកជួយធ្វើការងារគ្រួសារវិញ។ ខ្ញុំបាទធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន មិនថាក្រោមកម្ដៅថ្ងៃ ឬខ្យល់ភ្លៀងនោះទេ។ ខ្ញុំក៏អាចបើកឡានកង់១០ និងត្រាក់ទ័របានផងដែរបាទ។ ខ្ញុំបាទសង្ឃឹមថា លោកឪពុកក្មេកនឹងជួយពិនិត្យមើលផងបាទ» ។

លោក Premyosapon Khongsai

គួរឲ្យដឹងផងដែរថា លោកថៅកែទុរេន Anont Rotthong ធ្លាប់បានប្រកាសថា អនាគតកូនប្រសាប្រុសរបស់លោក មិនចាំបាច់ជាអ្នកមាន និងអ្នកមានចំណេះដឹងខ្ពង់ខ្ពស់អីនោះទេ។ លោកថា លោកក៏មានប្រវត្តិលំបាក ប្រឹងធ្វើការរកស៊ី ធ្វើជំនួញទាំងបាតដៃទទេ រហូតមានបានដល់សព្វថ្ងៃនេះ ដូច្នេះលោកក៏ចង់ផ្តល់ឱកាសដល់កំលោះៗ ដែលចង់មកធ្វើជាកូនប្រសារបស់លោក ជាមនុស្សដែលរឹងមាំ និងមានឆន្ទៈខ្ពស់។

លោកត្រូវការកូនប្រសាប្រុស ដែលមានលក្ខណៈសម្បត្តិសមរម្យ អត្តចរិតល្អ មិនចេះលេងល្បែងបំផ្លិចបំផ្លាញ ផឹកស្រាស្រវឹងខួបនោះទេ ហើយក៏ជាកូនប្រសាម្នាក់ ដែលស្រលាញ់ស្ម័គ្រស្មោះផ្តល់ភាពកក់ក្តៅ ដល់កូនស្រីបណ្តូលចិត្តរបស់លោក និងជាកូនប្រសាដែលរ៉ឹងប៉ឹង និងអាចកាន់កាប់ ឬគ្រប់គ្រងជំនួញបន្តពីគ្រួសាររបស់លោកបានផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ចុចអានអត្តបទចាស់៖ ចង់ធ្វើកូនប្រសាគាត់ទេ? ថៅកែទុរេនថៃ ប្រកាសឲ្យឡាន ១០គ្រឿង ផ្ទះ១ខ្នង និងលុយរាប់ម៉ឺនដុល្លារ ឲ្យតែកំលោះៗណាហ៊ានធ្វើរឿងទាំងនេះ!

ចម្ការលោក Premyosapon Khongsai
លោក Premyosapon Khongsai និងឪពុក
លោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
ចម្ការលោក Premyosapon Khongsai
ចម្ការទុរេនលោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
លោក Premyosapon Khongsai
កូនស្រីលោកថៅកែទុរេន Anont Rotthong
កូនស្រីលោកថៅកែទុរេន Anont Rotthong
កូនស្រីលោកថៅកែទុរេន Anont Rotthong
កូនស្រីលោកថៅកែទុរេន Anont Rotthong
កូនស្រីលោកថៅកែទុរេន Anont Rotthong
លោកថៅកែទុរេន Anont Rotthong
លោកថៅកែទុរេន Anont Rotthong
លោកថៅកែទុរេន Anont Rotthong
គ្រឿងអលង្ការលោកថៅកែទុរេន Anont Rotthong
លោកថៅកែទុរេន Anont Rotthong
លោកថៅកែទុរេន Anont Rotthong
ផ្សារលោកថៅកែទុរេន Anont Rotthong
សារប្រកាសរកកូនប្រសាលោកថៅកែទុរេន Anont Rotthong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]