ភ្នំពេញ៖ នៅព្រឹកមិញនេះលើ Page ផ្លូវការរបស់ទូរស័ព្ទ OPPO បានបង្ហោះរូបភាពវីដេអូខ្លីមួយ ដោយបានប្រកាសពីការចូលរួមលេងហ្គេម Online ដើម្បីទទួលបានឱកាសចូលរូមកម្មវិធី Launching Event F11 Pro ដែលសម្រាប់ម៉ូឌែលទូរស័ព្ទស៊េរី F11 Pro ដ៏ថ្មីស្រឡាងនឹងមកដល់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ 

លោកអ្នកអាចចូលទៅមើលក្នុង Page ផ្លូវការនោះបាន គឺពួកគេបានបញ្ជាក់ច្បាស់ថា នឹងមានការជ្រើសរើស Fan របស់ OPPO ចំនួន ៥ នាក់ ដើម្បីចូលរួមជាមួយនឹងកម្មវិធី Launching Event សម្រាប់ស្វាគមន៍ទូរស័ព្ទ F11 Pro ដែលនឹងបង្ហាញរូបរាងពិតប្រាកដក្នុងប្រទេស កម្ពុជា ក្នុងនោះអ្នកដែលឈ្នះទាំង ៥ រូប អាចមានឱកាសបានស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ Sokha Hotel ចំនួនមួយយប់ និងអាចជួបជាមួយនឹងកំពូលតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា មានឱកាសបានសាកល្បងសមត្ថភាពពិតប្រាកដរបស់ទូរស័ព្ទ F11 Pro មុនគេបង្អស់ ព្រមទាំងអាចរីករាយជាមួយនឹងការទទួលទានអាហារឆ្ងាញ់ៗ ទាំងអស់គ្នាថែមទៀតផង ដែលកម្មវិធីនេះផ្តល់ឱកាសសម្រាប់តែអ្នកដែលបាន Shared រូបភាពវីដេអូខ្លីរបស់ក្រុមហ៊ុន OPPO ឲ្យបានត្រឹមត្រូវទៅតាមលក្ខ័ខណ្ឌ ដែលបានកំណត់ដោយក្រុមហ៊ុនប៉ុណ្ណោះ។ 

ម្យ៉ាងវិញទៀត Page ផ្លូវការមួយនេះ បានបង្ហោះវីដេអូខ្លីមួយនេះ ដោយបានបង្ហាញនូវគែមគ្រប់ជ្រុងរបស់ម៉ូឌែលថ្មី F11 Pro ដ៏សែនទាក់ទាញ មិនខុសអ្វីពីរូបភាពដែលធ្លាប់បានបែកធ្លាយនាតាមរយៈព័ត៌មានបរទេសនានា ក្នុងពេលកន្លងមកនោះឡើយ ដោយ F11 Pro មានចំណុចពិសេសៗដូចជា អេក្រង់លាតពេញ6.5 FHD+ មានកាមេរ៉ាក្រោយភ្លោះ ២ គ្រាប់កម្រិត 48MP បានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ផងដែរ។ ហើយអ្វីដែលជាចំណុចទាក់ទាញមួយទៀតនោះគឺ ការរចនាកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាល ស្របជាមួយនឹងកាមេរ៉ាភ្លោះក្រោយទាំង ២ គ្រាប់តែម្តង ដែលវាមើលទៅពិតជាមិនមានគូប្រដូចមែន។ 

ដូចលោកអ្នកបានដឹងហើយថាត្រកូល F របស់ OPPO អ្នកណាមិនស្គាល់ និងមិនស្រលាញ់នោះ មិនត្រឹមតែប៉ុណ្ណឹងទេស៊េរី F គ្រប់ម៉ូឌែលទាំងអស់ សុទ្ធតែបានលក់ដាច់ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក និងក្រៅស្រុក។ នៅដើមខែមីនានេះ មានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ស្តីពីវត្តមាន F11 Pro នៅលើគេហទំព័របរទេសនានារួចមកហើយ ហើយនៅថ្ងៃនេះស្រាប់តែ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាប់ផ្តើមប្តូរ Cover របស់ពួកគេជារូបភាពទូរស័ព្ទ F11 Pro នៅផ្នែកខាងមុខនៃទូរស័ព្ទលើក្រោម ដោយភ្ជាប់ជាមួយនឹងអក្សរនៅខាងឆ្វេងដៃសរសេរថា F11 Pro 48MP Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត។ 

អ្នកណាខ្លះកំពុងលង់ស្រលាញ់ និងរង់ចាំស្មាតហ្វូន F11 Pro ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ? អាចទាយបានទេថាវាអាចមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ? ចុះគុណភាពវាដូចស៊េរី F ជំនាន់មុន ឬខ្លាំងជាងទៅណ៎? ចង់ដឹងណាស់។ តោះគ្នាគេគ្នាយើង នៅចាំអីទៀត ចូលរួមលេងទាំងអស់គ្នាដើម្បីឈ្នះឱកាសដ៏កម្រនេះជាមួយ Launching Event F11 Pro នាពេលខាងមុខនេះ៕

ព័ត៌មានលម្អិត សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការតាមរយៈ 
https://www.facebook.com/watch/?v=252575362314842

Oppo F11 Pro
Oppo F11 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]