ថៃ៖ មានប្រិយមិត្តជាច្រើនណាស់ប្រាកដជាបានជ្រាបពីដំណឹង ដែលអតីតតារាសម្ដែងស្រី កញ្ញា Tai បានធ្លាក់ខ្លួនមើលសឹងមិនស្គាល់ ដោយសារតែលង់ខ្លួន ទៅប្រើប្រាស់គ្រឿងញៀន។

ដោយឡែក ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុន រឿងមួយនេះក៏ត្រូវបានមហាជនចែកចាយលើកមកនិយាយជាថ្មីម្ដងទៀត ដោយក្នុងនោះ តារាស្រីកញ្ញា Tangmo ដែលធ្លាប់ជាមិត្តសិល្បៈរួមការងារជាមួយ ក៏បានបង្ហាញអារម្មណ៍ស្លុតចិត្តជាខ្លាំង ដោយដំណឹងមួយនេះ រូបនាងក៏ទើបតែបានដឹង នាប៉ុន្មានថ្ងៃនេះផងដែរ។

ទន្ទឹមនឹងនោះដែរ តារាស្រីរូបនេះ ក៏បានសន្យាថានឹងព្យាយាមជួយ តារាស្រីTai ឲ្យអស់ពីសមត្ថភាព និងជាពិសេសជួយព្យាបាលនាងឲ្យជាសះស្បើយវិញ អាចវិលត្រឡប់ចូលក្នុងវិស័យសិល្បៈ ដែលរូបនាងធ្លាប់ប្រឡូកដូចកាលពីមុន ឲ្យទាល់តែបានថែមទៀតផង៕ 

Tangmo
Tangmo
រូបកាលពីមុន
Tai បច្ចុប្បន្ន
Tai បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]