ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន អាឌីដាស និងកំពូលអ្នកច្នៃម៉ូត ខេនយែ វ៉េស បានប្រកាសថា នឹងដាក់លក់ស្បែកជើងម៉ូត YEEZY 350 V2 Hyperspace ជាផ្លូវការនៅថ្ងៃទី ១៦ មិនា ឆ្នាំ២០១៩ខាងមុខនេះ។ 

ហើយការប្រកាសដាក់លក់នេះ គឺផ្តាច់មុខនៅតែតំបន់មួយចំនួនដូចជា ទីក្រុងអាហ្វ្រិក (Africa) អាស៊ីប៉ាស៊ីភិច (Asia Pacific) មជ្ឈឹមបូព៌ា (the Middle East) និងប្រទេសឥណ្ឌា (India) តែប៉ុណ្ណោះ។ ស្បែកជើង YEEZY BOOST 350 V2 Hyperspace នឹងចាប់ផ្តើមដំណើរការនៅឯហាង adidas សាខាផ្លូវព្រះសីហនុនៅថ្ងៃទី16 ខែមីនា ឆ្នាំ2019 ។

ដោយនៅក្នុងនោះដែរ ចំណុចពិសេសរបស់ YEEZY BOOST 350 V2 Hyperspace នេះគឺ ផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌ស។ ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ (monofilament) ដែលមានពណ៌សាច់ស្រាល។ រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS 'INNOVATIVE BOOST ™ TECHNOLOGY ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ៖ www.adidas.com/YEEZY ឬអ៊ីនស្តារក្រាម @adidasoriginals និង FB: adidas Cambodia Store ៕

ស្បែកជើងម៉ូត YEEZY 350 V2 Hyperspace
ស្បែកជើងម៉ូត YEEZY 350 V2 Hyperspace
ស្បែកជើងម៉ូត YEEZY 350 V2 Hyperspace
ស្បែកជើងម៉ូត YEEZY 350 V2 Hyperspace
ស្បែកជើងម៉ូត YEEZY 350 V2 Hyperspace

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]