កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពី Seungri សមាជិកក្រុមចម្រៀង BigBang ដ៏ល្បីរបស់កូរ៉េ ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹង ជំនួញខុសច្បាប់នៅក្នុងក្លឹបកម្សាន្តរបស់ខ្លួន បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅពេលរឿងនេះ កាន់តែផ្ទុះខ្លាំង ក្នុងបណ្ដាញអ៊ីនធើណែត ចាប់ផ្ដើមបន្តចែកចាយ ព័ត៌មានថ្មីៗជាច្រើន ដែលពួកគេធ្លាប់បានដឹង ទាក់ទងនឹងក្លឹបកម្សាន្តនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សារព័ត៌មានកូរ៉េបានបញ្ជាក់ថា ក្លឹបកម្សាន្តនេះ មិនមែនជារបស់ Seungri ឡើយ ប៉ុន្តែវាជាផ្នែកមួយនៃជំនួញធំរបស់ Yang Hyun Suk អ្នកគ្រប់គ្រងផលិតកម្ម YG ដោយវាត្រូវបានចុះបញ្ជីក្រោមឈ្មោះ ក្រុមហ៊ុនសាជីវកម្មមួយ ដែលកាន់កាប់ដោយលោក Yang Hyun Suk ៧០ភាគរយ និងបងប្រុសរបស់លោក គឺលោក Yang Min Seok ៣០ភាគរយ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។

ក្លឹបកម្សាន្តនេះមានឈ្មោះថា X club ដែលថ្មីៗនេះ បានប្តូរមកជា Love Signal club វិញ។ ក្នុងនោះដែរ ទីនេះក៏ធ្លាប់មានបញ្ហាកើតឡើងជាច្រើន ទាក់ទងនឹងការបង់ពន្ធ ដោយសារតែ Love Signal club ដំបូងឡើយត្រូវបានចុះបញ្ជីជា ភោជនីយដ្ឋានទូទៅទេ ប៉ុន្តែធាតុពិត វាជាកន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ។ ហើយការបង់ពន្ធសម្រាប់ កន្លែងកម្សាន្តរបស់មនុស្សពេញវ័យ វាមានតម្លៃថ្លៃជាង ភោជនីយដ្ឋានទូទៅ ដូច្នេះហើយទើប នៅទីនេះកើតរឿងជាញឹកញាប់៕ 
ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Yang Hyun Suk
រូបភាព Yang Hyun Suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]