ភ្នំពេញ៖ អតីតតារាសម្តែងជើងចាស់ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាងកែវ ពិសី បានសាងប្រជាប្រិយភាព តាមរយៈការសម្តែងរឿងខ្មែរ និងMV ជាច្រើន តែដោយសារតែការឈប់ពីសិល្បៈធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសក្មេងជំនាន់ក្រោយៗ ស្ទើរតែមិនចងចាំរូបនាង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អតីតតារាស្រីរូបនេះ បានគ្រួសារជាទីស្រលាញ់របស់ខ្លួន បានធ្វើការរៀបចំខួបកំណើតឲ្យយ៉ាងសាមញ្ញ ពោរពេញដោយស្នាមញញឹមក្នុងវ័យ៤០ឆ្នាំ។ ក៏ប៉ុន្តែនៅក្នុងនោះ ក៏មានមហាជនជាច្រើន បាននាំគ្នាចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាង នៅក្នុងឆ្នាំនេះ ដែលមើលទៅពិតជាស្អាតខ្លាំងតែម្តង។

ជាមួយគ្នានេះដែរ ឃើញថារូបឆោមរបស់តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនបានសរសើរដល់នាង ដែលពូកែថែរក្សាសម្រស់នៅយ៉ាងស្អាត សាច់ចាំ មុខមាត់ហាក់ដូចជាមិនប្រែបន្តិចសោះឡើយ ទោះបីជាបច្ចុប្បន្ននាងមានវ័យកាន់តែច្រើនរួមហើយយ៉ាងណាក្តី។

ទន្ទឹមនឹងថ្ងៃនេះដែរ អ្នកគាំទ្រជាច្រើន បាននាំគ្នាជួនពរនាងនៅក្នុងថ្ងៃកំណើត ក្នុងវ័យ៤០ឆ្នាំនេះរបស់នាង ស្របពេលសម្រស់កាន់តែអំណោយផល ខណៈពេលដែលជីវិតរស់នៅកាន់តែមានក្តីសុខ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងកែវ ពិសី ពីមុន
អ្នកនាងកែវ ពិសី
អ្នកនាងកែវ ពិសី
អ្នកនាងកែវ ពិសី
អ្នកនាងកែវ ពិសី
អ្នកនាងកែវ ពិសី
កែវ ពិសី ក្នុងថ្ងៃកំណើត
កែវ ពិសី ក្នុងថ្ងៃកំណើត
កែវ ពិសី ក្នុងថ្ងៃកំណើត
នំខេកកែវ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]