ភ្នំពេញ៖ កាលពីយប់មិញនេះ លោកឧកញ៉ា ឌួង ឆាយ បានជួបហេតុការណ៍មិនល្អមួយ ដោយរថយន្តដ៏ទំនើបរបស់លោក ម៉ាក Roll Royce ពណ៌ស ត្រូវបានបុកដោយម៉ូតូមួយគ្រឿង ដែលបណ្តាលឲ្យរថយន្តមួយចំហៀងរបស់លោក ត្រូវខូចខាតយ៉ាងខ្លាំង។

យ៉ាងណាមិញ ស្របពេលដែលមានបញ្ហានេះកើតឡើងផងដែរ ស្រាប់តែមហាជនសង្កេតឃើញលោកឧកញ៉ា បង្ហោះសារយ៉ាងច្រើនបង្ហាញពីក្តីសោកស្តាយចំពោះការខូចខាតរថយន្តរបស់ខ្លួន នៅលើផេកផ្លូវការរបស់លោកថា៖ “ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុតពេលដែលគេបុកឡានខ្ញុំហើយមិនដឹងកំហុសខ្លួនឯង។ ខ្ញុំនឹងមិនលើកលែងទោសឲ្យមនុស្សដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្សត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯង ជាពិសេសម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាតិស្រវឹង។ មាសប្រាក់មិនសំខាន់ សំខាន់ឡានខ្ញុំគេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត”

ទោះជាយ៉ាងណាក្តី ក្រោយពីមានបញ្ហានេះកើតឡើង លោកឧកញ៉ា ពិតជាមានអារម្មណ៍សោកស្តាយខ្លាំងបំផុត ដែលរថយន្តជាទីស្រលាញ់របស់លោក ត្រូវខូចខាត ដោយសារតែមនុស្សជិះម៉ូតូ មិនគោរពច្បាប់ ហើយថែមទាំងសេពគ្រឿងស្រវឹងនៅក្នុងខ្លួនថែមទៀតផង។ ម៉្យាងវិញទៀត លោកឧកញ៉ា បានបញ្ជាក់ថា រូបលោកនឹងមិនលើកលែងចំពោះជនបង្កហេតុនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

លោកឧកញ៉ា ឌួង ឆាយ
លោកឧកញ៉ា ឌួង ឆាយ
លោកឧកញ៉ា ឌួង ឆាយ
លោកឧកញ៉ា ឌួង ឆាយ
រថយន្តរបស់ លោកឧកញ៉ា ឌួង ឆាយ
សាររបស់ លោកឧកញ៉ា ឌួង ឆាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]