កម្សាន្ត៖ បច្ចុប្បន្ន នារីៗសម័យថ្មី កំពុងតែដេញតាមស៊េរីជានិច្ច មិនថាសម្ភារៈនិយម ឬក៏គ្រឿងប្រើប្រាស់អ្វីផ្សេងនោះទេ។ ដូច្នេះហើយ ទើបអ្នកច្នៃម៉ូត រិះរកនូវអ្វីដែលថ្មី និងប្លែកៗ សម្រាប់អ្នកប្រើ។

ក្នុងនោះ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាៗ បែរជានាំគ្នាលេងស្ទីលកាន់កាបូបដ៏សែនតូចបំផុត ស្ទើរតែមិនគួរឲ្យជឿ។ អ្វីដែលសំខាន់កាបូបនោះ ស្ទើរតែ ដាក់អ្វីមិនបានសូម្បីតែបន្តិច សូម្បីតែលុយ ប្រៀបបីដូចជារបស់លេង។ ជាពិសេស ចំពោះតម្លៃនេះម៉ូតកាបូបទាំងអស់នោះ ក៏មានលក្ខណៈថ្លៃមិនធម្មតាដែរ។

ចំពោះម៉ូតកាបូបតូចទាំងអស់នោះ ត្រូវបានរចនាយ៉ាងប្រណីត ហើយសូម្បីតែពណ៌ ក៏បានចេញ ជាមួយនឹងពណ៌ជាច្រើន សុទ្ធតែពណ៌ឆើតៗទាំងអស់ ដែលត្រូវក្នុងសម័យថ្មី សម័យ២០១៩។ 

យ៉ាងណាមិញ ប្រភេទកាបូបទាំងអស់នេះ មិនមែនតម្រូវឲ្យដាក់របស់របរ ឬសម្ភារៈចូលច្រើន ដូចកាបូបផ្សេងៗនោះទេ គ្រាន់តែជាហ្វេសសិន​បែបថ្មី ដែលគ្រាន់តែកាន់លេងធម្មតាៗតែប៉ុណ្ណោះ៕

តោះទៅមើលម៉ូតកាបូបសម័យថ្មី ទាំងអស់គ្នា៖

ម៉ូតកាបូបសម័យ២០១៩
ម៉ូតកាបូបសម័យ២០១៩
ម៉ូតកាបូបសម័យ២០១៩
ម៉ូតកាបូបសម័យ២០១៩
ម៉ូតកាបូបសម័យ២០១៩
ម៉ូតកាបូបសម័យ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]