ម៉ាឡេស៊ី៖ ជារឿងគួរឱ្យរំភើបមួយសម្រាប់អ្នកគាំទ្ររបស់លីគកំពូលម៉ាឡេស៊ី ជាពិសេសគឺអ្នកគាំទ្ររបស់ក្លិប Johor Darul Tazim សម្រាប់ការប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ AFC Champions League ទល់នឹងម្ចាស់ជើងឯកចាស់ Kashima Antlers នាយប់នេះផ្ទាល់។ 

ប៉ុន្តែអ្វីដែលកាន់តែរំភើបខ្លាំងជាងនេះទៀតនោះ គឺព័ត៌មានផ្លូវការរបស់ក្លិបបានឱ្យដឹងថា ព្រះអង្គម្ចាស់ Tunku Ismail Idris ម្ចាស់ក្លិប Johor Darul Tazim បាននិងកំពុងយាងទៅកាន់ប្រទេសអ៊ីតាលីដោយផ្ទាល់ ដើម្បីពិភាក្សាអំពីការផ្សាភ្ជាប់ទំនាក់ទំនងជាមួយក្លិបបាល់ទាត់ Juventus។ គួរបញ្ជាក់ថា ព្រះអង្គម្ចាស់នៃរដ្ឋ Johor អង្គនេះធ្លាប់មានបន្ទូលកាលពីខែធ្នូថា ទ្រង់នឹងយាងទៅជួបជាមួយគ្រួសារ Agnelli ដែលជាម្ចាស់ក្លិប Juventus នាពេលខាងមុខ។

ព្រះអង្គម្ចាស់ Tunku Ismail Idris យាងទៅប្រទេសអ៊ីតាលី
ព្រះអង្គម្ចាស់ Tunku Ismail Idris យាងទៅប្រទេសអ៊ីតាលី

ដោយឡែក នារសៀលថ្ងៃអង្គារនេះផ្ទាល់ ក្លិប Johor Darul Tazim បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា ព្រះអង្គម្ចាស់ Tunku Ismail Idris ម្ចាស់ក្លិប JDT បានយាងចេញទៅកាន់ប្រទេសអ៊ីតាលី ដើម្បីជួបផ្ទាល់ជាមួយលោក Andrea Agnelli ប្រធានក្រុមប្រឹក្សាភិបាលក្លិប Juventus។ ក្លិបក៏បានឱ្យដឹងថា ព្រះអង្គម្ចាស់ ប្រធានក្លិប JDT និងទតការប្រកួតរវាងក្រុម Juventus និងក្រុម Udinese នាថ្ងៃទី ៩ ខែមីនានេះ មុននឹងយាងត្រឡប់មកកាន់ប្រទេសម៉ាឡេស៊ីវិញ។

លោក Andrea Agnelli

គួរបញ្ជាក់ឱ្យដឹងថាក្លិប Johor Darul Tazim បានបង្កើតភាពជាដៃគូ និងមានកិច្ចសហការជាមួយក្លិបធំៗជាច្រើនដូចជា Borussia Dortmund នៅអាល្លឺម៉ង់, Consadole Sapporo នៅជប៉ុន និង Valancia នៅអេស្ប៉ាញជាដើម៕

កីឡាកររបស់ Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]