ថៃ៖ ទីបំផុត តារាសម្តែងស្រីគួរឲ្យស្រលាញ់ Mo Monchanok បានសម្រេចចិត្តចុះកិច្ចកុងត្រា ចូលជាតារាសម្តែង ប្រចាំស្ថានីយ៍ទូរទស្សន៍ល្បីឈ្មោះប៉ុស្តិ៍លេខ៣ថៃហើយ តាមមិត្តភក្តិសម្លាញ់របស់នាង គឺតារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព Bella Ranee តារាសម្តែងស្រី Bua Nalinthip និង តារាសម្តែងស្រី Preem Ranida

គួររំឮកផងដែរថា កាលពីដើមឆ្នាំ២០១៨កន្លងទៅ តារាសម្តែងស្រី Mo Monchanok បានសម្រេចចិត្តមិនបន្តកិច្ចកុងត្រាថ្មី ជាមួយនឹងទ្រនំចាស់របស់នាងគឺស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ ONE 31 បន្តទៀតឡើយ បន្ទាប់ពីកុងត្រាចាស់បានផុតកំណត់។ បន្ទាប់ពីនេះ នាងក៏នៅបន្តការងារសិល្បៈជាធម្មតា ក្នុងនាមជាតារាសម្តែងឯករាជ្យ រហូតបានមកចុះកុងត្រាជាមួយនឹងប៉ុស្តិ៍លេខ៣ថៃ កាលពីថ្មីៗនេះផងដែរ។

ជាក់ស្តែង កាលពីព្រឹត្តិការណ៍គម្រប់ខួប៤៩ឆ្នាំ របស់ទូរទស្សន៍ប៉ុស្តិ៍​លេខ៣ថៃ គេក៏បានចាប់អារម្មណ៍ឃើញ Mo Mochanok ក៏បានបង្ហាញខ្លួនលើក្បួនរថយន្តដឹកសិល្បករជាច្រើនដួងផងដែរ ដោយក្នុងនោះមានដូចជា តារាសម្តែងស្រី Diana Flipo នាង Patricia Good, Kao Supassara និងតារាស្រី Ice Preechaya។

យ៉ាងណាមិញ ក្រោយពីបានចុះកុងត្រាជាមួយនឹងទ្រនំថ្មីមួយនេះ Mo Monchanok ក៏បានលើកឡើងថា ប៉ុស្តិ៍លេខ៣គឺជាប៉ុស្តិ៍ដ៏ល្បីល្បាញមួយ ដែលអាចផ្តល់ឱកាសយ៉ាងច្រើនសម្រាប់នាង ហើយនាងក៏សប្បាយចិត្តដែលបានមកធ្វើការនៅទៅនេះផងដែរ៕ 

តារាសម្តែងស្រី Mo Monchanok
តារាសម្តែងស្រី Mo Monchanok
តារាសម្តែងស្រី Mo Monchanok
Mo Monchanok ជាមួយ Bella និងPream
Mo Monchanok ជាមួយមិត្តភក្តិសម្លាញ់
Mo Monchanok និង Mark Prin
Mo Monchanok ជាមួយមិត្តភក្តិសម្លាញ់ Bella និង Bua

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]