កូរ៉េខាងត្បូង៖ រាល់ពេលដែលយើងឃើញតារានានានៅតាមកញ្ចក់ទូរទស្សន៍ ឬវីដេអូចម្រៀងនានា យើងតែងតែសន្និដ្ឋានក្នុងចិត្តថាគេជាមនុស្សបែបនេះ គេជាមនុស្សបែបនោះដោយគ្រាន់តែឃើញនូវមុខមាត់ខាងក្រៅប៉ុណ្ណោះ។ តែតាមពិតទៅមុខមាត់ និងរូបសម្បត្តិខាងក្រៅ មិនអាចបញ្ជាក់ឲ្យយើងដឹងបានទេពួកគេជាមនុស្សបែបណា។

ជាក់ស្តែងតារាទាំងនេះ មើលទៅដូចជាសុភាពៗ តែតាមពិតជាសមាជិកដែលកំពូលកូរប្រចាំក្រុម។

ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ! ទៅទស្សនាទាំងអស់គ្នា៖  

១. Tzuyu (TWICE)

ទោះបីជាមើលទៅ Tzuyu ដូចជាមនុស្សដែលសុភាព តែតាមពិតទៅនាងជាមនុស្សលេងច្រើន ហើយថែមទាំងចូលចិត្តធ្វើបាបបងៗដែលជាសមាជិកនៅក្នុងក្រុមទៀតផង។  

Tzuyu

២. Sehun (EXO)

បើមើលតាមទឹកមុខគ្រប់គ្នាប្រាកដជាគិតថា Sehun ជាមនុស្សមិនសូវមាត់ ចូលចិត្តភាពស្ងៀមស្ងាត់ តែការពិតផ្ទុយខុសស្រលះ គេមនុស្សលេងសើចច្រើន។  

Sehun

៣. Jungkook (BTS)

Jungkook តែងតែនៅស្ងៀម និងអៀនច្រើនជាមួយអ្នកដែលមិនជិតស្និទ្ធ តែបើជាមួយសមាជិកក្នុងក្រុមវិញគឺកូរតែម្តង និងចូលចិត្តធ្វើបាបសមាជិកក្នុងក្រុម ជាពិសេស Jimin និងJin។  

Jungkook

៤. Yugyeom (GOT7)

ឃើញបែបនេះ Yugyeom ក៏ជាសមាជិកកូនពៅដែលកំពូលកូរប្រចាំក្រុមផងដែរ និងតែងតែធ្វើឲ្យសមាជិកក្នុងក្រុមឈឺក្បាលជានិច្ច។ 

Yugyeom

៥. Yeri (RED VELVET)

Yeri ជាសមាជិកពៅប្រចាំក្រុម នាងតែងតែលេងសើចច្រើនជាមួយសមាជិកផ្សេងៗ ទោះបីជាពូកែកូរបន្តិចមែនតែ Yeri ត្រូវបានសមាជិកក្នុងក្រុមស្រលាញ់នាងគ្រប់គ្នា។

Yeri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]