កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៣ ខែមីនា កន្លងទៅថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បី ក្នុងប្រទេសកូរ៉េ គឺនាង Han Ye Seul បានបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយ។ 

នៅក្នុងកម្មវិធី ពិធីករក៏បានសួរនាង អំពីទំនាក់ទំនងស្នេហា និងការណាត់ជួបរបស់នាងផងដែរ។ ភ្លាមៗនោះ Han Ye Seul បានសារភាពត្រង់ៗថា នាងមិនធ្លាប់ទទួលបានចម្លើយថា «ទេ» ពីបុរសណាម្នាក់ឡើយ។

នាងបានបន្តថា នាងមានអារម្មណ៍ថា មានសុភមង្គលបំផុត នៅពេលដែលមានស្នេហា ដូច្នេះហើយ នាងតែងតែរស់នៅជាមួយសេចក្ដីស្រលាញ់ និងមានការណាត់ជួបជាញឹកញាប់ ប៉ុន្តែមិនធ្លាប់ត្រូវបុរសណាម្នាក់ បដិសេធស្នេហ៍ម្ដងឡើយ។

ក្រុមអ្នកគាំទ្រ យល់ស្របចំពោះអ្វីដែល Han Ye Seul បាននិយាយ ព្រោះមានបុរសតិចណាស់ ដែលអាចបដិសេធនារីដ៏ស្រស់ស្អាត ឥតខ្ចោះដូចជានាង។ សូម្បីតែបច្ចុប្បន្ន Han Ye Seul មានវ័យ ៣៨ឆ្នាំហើយក៏ពិតមែន ប៉ុន្តែសម្រស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតទាក់ទាញចិត្ត មិនចាញ់តារាជំនាន់ក្រោយឡើយ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Han Ye Seul
រូបភាព Han Ye Seul
រូបភាព Han Ye Seul
រូបភាព Han Ye Seul
រូបភាព Han Ye Seul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]