ជប៉ុន៖ ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងដ៏ល្បីឈ្មោះ លោកនីកូ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ខណៈពេលដែល បទចម្រៀងថ្មីៗ ក៏ដូចជាស្ទាយ៍តែងខ្លួនរបស់លោក ប្លែកៗ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីស្រទាប់យុវវ័យ។

ជាក់ស្តែងកាលពីម្សិលមិញនេះ តារាប្រុសមុខមាត់សង្ហាមិនចាញ់កូរ៉េរូបនេះ បានធ្វើការបញ្ចេញនូវចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា«Like1» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មានអ្នកចូលទស្សនាជាច្រើនដង ត្រឹមរយៈពេលដ៏ខ្លី។

ទន្ទឹមនឹងនេះដែរ លោកក៏បានធ្វើការបង្ហាញនូវក្បាច់រាំយ៉ាងពិសេសនៅក្នុងបទនេះ នៅឯប្រទេសជប៉ុន ដែលធ្វើឲ្យអ្នកទស្សនាពេញចិត្តយ៉ាងខ្លាំង ស្របពេលដែលទេសភាពនៅទីនោះក៏ស្រស់ស្អាត និងមើលទៅប្លែកអារម្មណ៍ខ្លាំងតែម្តង។

រាល់ក្បាច់រាំនៃបទចម្រៀងថ្មីៗរបស់តារារូបនេះ តែងតែមើលទៅប្លែក និងស្រួលរាំតាម ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួនពេញចិត្ត និងស្រលាញ់នូវបទថ្មីៗរបស់លោកជានិច្ច៕

សូមទស្សនវីដេអូខាងក្រោមនេះ៖  

តារាចម្រៀងនីកូ
តារាចម្រៀងនីកូ
តារាចម្រៀងនីកូ
តារាចម្រៀងនីកូ
តារាចម្រៀងនីកូ
តារាចម្រៀងនីកូ
នីកូ បញ្ចេញក្បាច់រាំបទថ្មី
នីកូ បញ្ចេញក្បាច់រាំបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ