អង់គ្លេស៖ ស្ថានភាពរបស់ Alexis Sanchez នៅ Manchester United កាន់តែពិបាកមួយកម្រិតទៀត បន្ទាប់ពីរូបគេបានរងរបួសជង្គង់កាលពីពេលថ្មីៗនេះ។ ក្រោយការប៉ះទង្គិចនេះ Sanchez អាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦-៨សប្តាហ៍ពីទីលាន។ គួរឱ្យដឹងថា Sanchez បានរងរបួសជង្គង់ ក្នុងជំនួបដែល Manchester United យកឈ្នះ Southampton ទាំងប្រផិតប្រផើយ ៣ ទល់នឹង ២។

កីឡាករ Alexis Sanchez

បើតាមស្ថានភាពរបួសរបស់ Sanchez គេអាចនឹងបង្ហាញខ្លួនឱ្យ Manchester United បានតែ ២ប្រកួតទៀតតែប៉ុណ្ណោះនារដូវកាលនេះ ពោលគឺជួបជាមួយនឹង Huddersfield និង Cardiff City នៅ Premier League ដោយមិនរាប់បញ្ចូលការប្រកួតផ្សេងទៀតនៅ UCL និង FA Cup៕

Alexis Sanchez នាការប្រកួតទល់នឹង Southampton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]