ចិន៖ បុរសចំណាស់ត្រកូលលី គឺជានិវត្តជនម្នាក់ សព្វថ្ងៃរស់នៅក្នុងទីក្រុងស៊ីឈួន ប្រទេសចិន។ ថ្មីៗនេះលោកលី បានភ្ញាក់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីដឹងថាចៅប្រុសអាយុ១១ឆ្នាំរបស់គាត់ បានយកប្រាក់ចូលនិវត្តន៍ដែលគាត់ខំសន្សំទុកក្នុងធនាគារសរុប៦ពាន់ដុល្លារ ទៅបរិច្ចាគឲ្យនារី Live- Stream លេងហ្គេមម្នាក់អស់ពីកុងគ្មានសល់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅ លោកលីបានដើរសំដៅចូលទៅធនាគារមួយកន្លែងស្ថិតនៅខេត្ត Dujiangyan ក្នុងគោលបំណងដកលុយ។ គាត់បានភ្ញាក់ខ្លួនយ៉ាងខ្លាំងពេលឃើញទឹកប្រាក់សរុប ៤,០០០០យ័ន (ប្រមាណ ៥,៩៦៥ដុល្លារ ) បានបាត់ពីក្នុងកុងទាំងគាត់មិនទាន់បានដកសោះ។

ស្ត្រី Live- Stream ហ្គេមខាងលើ

លោកលីបានពិនិត្យមើលកំណត់ត្រាប្រតិបត្តិក្នុងធនាគារ ហើយគាត់ក៏បានរកឃើញថាប្រាក់ចូលនិវត្តន៍ជិត ៦ពាន់ដុល្លារត្រូវបានផ្ទេរចូលទៅកាន់គណនីធនាគាររបស់ស្ត្រី Live- Stream លេងហ្គេមម្នាក់ក្នុងអំឡុងពេល ៣ថ្ងៃជាប់ៗគ្នា។  ទឹកប្រាក់ត្រឹមតែ ៦០០យ័នគត់ (៩០ដុល្លារ) ដែលនៅសេសសល់ក្នុងគណនីធនាគាររបស់លោកលី។

នៅពេលដឹងរឿងនេះភ្លាម លោកលីបានហៅចៅប្រុសរបស់គាត់ Xiaowei មានអាយុ១១ឆ្នាំមកសាកសួរ។ គេបានសារភាពថាពិតជាបានប្រើប្រាស់លុយទាំងនោះយកទៅបរិច្ចាគឲ្យនារីថតខ្លួនឯងពេលលេងហ្គេមដែលគេចូលចិត្តមែន។  គេ បានទិញកាដូថ្លៃៗក្នុងហ្គេមឲ្យទៅនាង ហើយគេក៏បានយកលុយខ្លះទៀតទៅទិញរបស់របរក្នុងហ្គេមសម្រាប់ខ្លួនឯងដែរ។

យោងតាមសម្តីរបស់លោកលីបានឲ្យដឹងថា “ គេចូលចិត្តលេងហ្គេមតាមទូរស័ព្ទខ្លាំងណាស់ ហើយគេក៏ដឹងលេខសំងាត់ក្នុងកុងធនាគាររបស់ខ្ញុំដែរ”។ មូលហេតុដែលខ្ញុំប្រាប់លេខសំងាត់ទៅចៅខ្ញុំនេះ ព្រោះខ្ញុំចង់ឲ្យគេហៅម្ហូបអាហារតាមប្រព័ន្ធអនឡាញ មកហូបដោយខ្លួនឯង។

ឥឡូវនេះក្រុមគ្រួសាររបស់លោកលីបានរាយការណ៍ពីករណីនេះប្រាប់ទៅក្រុមហ៊ុន Live- Stream ហ្គេមហើយ ដើម្បីឲ្យពួកគេធ្វើការស៊ើបអង្កេតជុំវិញករណីមួយនេះ។ អំឡុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Live- Stream ហ្គេមខាងលើក៏បាននិយាយថានឹងផ្តល់ប្រាក់សំណងទាំងអស់ចូលទៅគណនីសន្សំរបស់លោកលីវិញ ព្រោះថា Xiaowei ត្រូវបានគេចាត់ទុកថាជាអនីតិជននៅឡើយ៕

 មានវីដេអូនៅខាងក្រោម៖ 

ទឹកប្រាក់ដែល Xiaowei បានចំណាយលើហ្គេម
ស្ត្រី Live- Stream ហ្គេមខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]