បរទេស៖ ស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសអំពីភាពជាដៃគូផ្លូវការជាមួយក្របខណ្ឌលីគកំពូលចិន Chinese Super League ដើម្បីជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសចិន។ 

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ La Liga បានឱ្យដឹងថាការចាប់ដៃគូជាផ្លូវការនេះ មិនមែនគ្រាន់តែជាការធ្វើការរួមគ្នារវាងលីគបាល់ទាត់នៃប្រទេសពីរនោះទេ តែវាក៏ជាការអភិវឌ្ឍន៍រួមគ្នារវាងក្លិបទាំងអស់នៃលីគបាល់ទាត់ទាំងពីរផងដែរ។ លើសពីនេះសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖ “ La Liga និងព្យាយាមជួយទៅដល់ CSL ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព ភាពសុចរិតនៃការប្រកួត ការហ្វឹកហាត់ រួមទាំងបច្ចេកទេសនៃការប្រកួត និងការផ្សាយបន្តផ្ទាល់ការប្រកួតផងដែរ”។

លោក Javier Tebas ប្រធាន La Liga និយាយថា៖ “កិច្ចព្រមព្រៀងនាពេលនេះ គឺជាជំហ៊ានឆ្ពោះទៅមុខមួយក្នុងកិច្ចសហប្រតិបត្តិការរវាង La Liga និង CSL។ យើងមានការជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀង និងការរួមដៃគ្នាទៅមុខ Chinese Super League នឹងអាចក្លាយជាក្របខណ្ឌកំពូលលំដាប់ទី៥ ឬទី៦ក្នុងពិភពលោកនាពេលខាងមុខ”

ដោយឡែកលោក Li Yuyi ប្រធាន Chinese Super League ក៏បាននិយាយមិនខុសពីគ្នាដែរថា៖ “ការអភិវឌ្ឍន៍លើវិស័យបាល់ទាត់គឺជាអាទិភាពទីមួយរបស់យើង ហើយយើងជឿថាបទពិសោធន៍ក្រាស់ក្រែលរបស់ La Liga នឹងជួយដល់ពួកយើងបានច្រើនដើម្បីសម្រេចគោលដៅនេះ”៕

លោក Javier Tebas
លោក Li Yuyi និងលោក Javier Tebas
លោក Li Yuyi និងលោក Javier Tebas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]