ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

 

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

 

នេះជារូបថត អ្នកស្រី Ana Julia Torres ថើបជាមួយសត្វតោ មួយក្បាល ឈ្មោះ Jupiter ដែលត្រូវបានជួយសង្គ្រោះ ពីកន្លែង លេងសៀកមួយកន្លែង កាលពី១២ឆ្នាំមុន នៅប្រទេស Colombia - អ្នកស្រី Torres អាយុ ៥២ឆ្នាំ ជាគ្រូបង្រៀនម្នាក់ និងជាអ្នកបង្កើត ជំរកការពារសត្វ ប្រមាណ ៦០០ក្បាល ដែលចាប់បាននិងរឹបអូស ពីអ្នកជួញដូរសត្វ ជួញដូរគ្រឿងញៀន អ្នកសម្តែងសៀក និង សត្វដែលម្ចាស់បោះបង់ចោល។


នេះជាបុរសជនជាតិ ម៉ាឡេស៊ី អាយុ 78ឆ្នាំ ឈ្មោះ Liew Thow Lin ដែលត្រូវបានគេស្គាល់ថាជាមនុស្សដែកឆក់ ដោយគាត់អាចធ្វើ អោយដែកឆក់ជាប់នៅលើស្បែករបស់គាត់ បានដល់ទៅ 2Kg ហើយអ្នកវិទ្យាសាស្រ្តមិនទាន់រកឃើញមូលហេតុនៃភាពអស្ចារ្យ នេះនៅឡើយទេ ព្រោះមិនមានដានណាមួយបញ្ជាក់ថា ជុំវិញ ខ្លួនរបស់គាត់មានជាតិឆក់នោះទេ។


នេះជាម៉ាស៊ីន ATM ដែលស្ថិតនៅក្នុងសណ្ឋាគារ Emirates Palace ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដែលជំនួសអោយប្រាក់សុទ្ធ វានឹងចេញជា ដុំមាសសុទ្ធ 24ការ៉ាត់ ដោយអាចជ្រើសរើសទម្ងន់ តាមតំរូវការ មានដូចជា 2.5ក្រាម = $193 - 5ក្រាម = $343 - 10ក្រាម = $638 ។


តើនេះជាពស់មានជើង? NO មិនមែននោះទេ - វាជាសត្វសន្តានល្មូន មួយប្រភេទ នៅប្រទេស ម៉ិចស៊ិចកូ ដែលមានឈ្មោះថា Mole Lizard ឬ Baja Worm Lizard ហើយពេញមួយជីវិតរបស់វា គឺរស់នៅតែក្នុងដី ដើម្បីប្រមាញ់ ចំណីរបស់វាដូចជា ជន្លេន និង សត្វល្អិត ធ្វើជាអាហារ ចំណែកខ្លួនរបស់វាមានតែជើងពីរមុខតែប៉ុណ្ណោះ។


នេះជាដំរីឈើ អាចមានចលនាដោយប្រើអគ្គិសនី ដែលមានកំពស់ 12ម៉ែត្រ ប្រវែងដងខ្លួន 8ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរជិះដើរ លេងកំសាន្ត បានជាច្រើននាក់ផងដែរ ដោយក្នុងរូបភាពនេះ គឺមានអ្នកដំណើរ ចំនួន ៤៩នាក់ កំពុងជិះកំសាន្តនៅលើនោះ ស្ថិតនៅទីក្រុង Nantes ប្រទេសបារាំង។


រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]