ថៃ៖  តារាសម្តែងស្រីល្បីឈ្មោះ Prang Kannarun ដែលប្រិយមិត្តជាច្រើនបានស្គាល់ថាជា «ម៉ែយីងចាន់វាត» នៅក្នុងរឿង «បុព្វេសន្និវាស» Prang ជាតារាស្រីដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង និងមានរូបសម្រស់ស្រស់ស្អាតទៀតផង។

ជាក់ស្តែងថ្មីៗនេះ Prang បានចូលរួមនៅក្នុងកម្មវិធីមួយ លើសពីនេះនាងបានបកស្រាយចម្រៀង Rap មួយបទជាភាសាអង់គ្លេស ឃើញថាពិតជាពិរោះមិនចាញ់តារាចម្រៀងអាជីពឡើយ។ក្រោយពីបានស្តាប់ចម្រៀងនេះហើយ ហ្វេនៗលាន់មាត់សរសើរគ្រប់គ្នា ហើយអ្នកខ្លះថែមទាំងនិយាយថា នាង Rap បានល្អមិនចាញ់គូស្នេហ៍ប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា Prang ជាដៃគូស្នេហារបស់ Twopee ដែលលោកជាអ្នកចម្រៀង Rap ដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ ដោយអ្នកទាំងពីរបានស្រលាញ់គ្នា៨ឆ្នាំមកហើយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

Prang Kannarun
Prang Kannarun
Prang Kannarun
Prang Kannarun
Prang និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]