ភ្នំពេញ៖ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៩ នេះ ហាងនំបុ័ង TOURS les JOURS បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ នៅក្រសួងសុខាភិបាល។ ក្រុមហ៊ុន TOUS les JOURS ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនេះ ដោយទទួលបានវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ ចំណាត់ថ្នាក់ A ដែលជាចំណាត់ថ្នាក់ល្អបំផុតក្នុងចំណោមចំណាត់ថ្នាក់ជាច្រើនផ្សេងទៀត។ 

ហាងនំបុ័ងមានផាសុកភាព ការផលិត និងកន្លែងចំអិនមានអនាម័យល្អ ការទុកដាក់សម្ភារៈមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរក្សារទុកគុណភាពអាហារបានត្រឹមត្រូវដែលបានបំពេញត្រូវទៅតាមស្ដង់ដារ និងលក្ខណៈដែលបានតម្រូវពីក្រសួងសុខាភិបាល។ អ្នកស្រី រាគែល ប្រធានប្រតិបត្តិរបស់ហាងនំបុ័ង TOUS les JOURS បានមានប្រសាសន៍ថា៖

«ក្នុងនាមនាងខ្ញុំជាតំណាងឱ្យក្រុមហ៊ុន TOUS les JOUS នាងខ្ញុំសូមអរគុណដល់ក្រសួងសុខាពិបាល ដែលបានរៀបចំឱ្យមានកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យនះឡើង ព្រោះនេះជាការជួយជម្រុញឱ្យភោជនីដ្ឋានទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសុខភាពរបស់អ្នកទទួលទាន ហើយការផលិតអាហារត្រូវតែមានអនាម័យល្អ ដើម្បីធានាសុវត្ថិភាពជានិច្ច ព្រោះសុខភាពជាបញ្ហាដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ហើយនេះក៏ជាចំណុចសំខាន់សម្រាប់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ដនៅប្រទេសកម្ពជាឱ្យមានទំនុកចិត្តលើសេវាកម្មម្ហូបអាហារនៅប្រទេសយើងផងដែរ។ សម្រាប់ការទទួលជោគជ័យរបស់ TOUS les JOURS នេះសម្រេចទៅបានដោយសារការខិតខំប្រឹងប្រែង ដោយ TOUS les JOURS បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផលិតចំណីអាហារ និងទីតាំងចំអិនត្រូវតែស្អាត និងមានអនាម័យជានិច្ច ដើម្បីធានាអោយបាននូវការផលិតចំណីអាហារឱ្យមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់។ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យហាងនំបុ័ង TOUS les JOURS ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនេះ ហើយឈានទៅបានចំណាត់ A »។
ក្រុមហ៊ុន TOUS les JOUS ទទួលចំណាត់ថ្នាក់ A

គួរបញ្ជាក់ផងដែរថា ការផ្ដល់ជូននូវវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលនេះចំពោះតែហាង ឬភោជនីយដ្ឋានណាដែលបានចូលរួមក្នុងការប្រកួតប្រជែងទាំងនោះ បានអនុវត្តត្រឹមត្រូវទៅតាមសេចក្ដីណែនាំ និងគោរពតាមបទដ្ឋាន គោលការស្ដង់ដារអនាម័យសុវត្ថិភាពចំណីអាហារ ដែលបានដាក់ចេញអោយអនុវត្តន៍ដោយក្រសួងសុខាភិបាលតែប៉ុណ្ណោះ៕

ពិធីចែកវិញ្ញាបនបត្រដល់ក្រុមហ៊ុន TOUS les JOUS
ពិធីចែកវិញ្ញាបនបត្រដល់ក្រុមហ៊ុន TOUS les JOUS
ពិធីចែកវិញ្ញាបនបត្រដល់ក្រុមហ៊ុន TOUS les JOUS
ពិធីចែកវិញ្ញាបនបត្រដល់ក្រុមហ៊ុន TOUS les JOUS
ពិធីចែកវិញ្ញាបនបត្រដល់ក្រុមហ៊ុន TOUS les JOUS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]