ហ្កាបុង៖ កីឡាករបាល់ទាត់អាជីពម្នាក់បានដួលសន្លប់ និងដាច់ខ្យល់ស្លាប់ភ្លាមៗ ក្រោយពេលដែលរូបគេព្យាយាមធ្វើការប្រជែងតែតបាល់ខ្ពស់ខ្លាំង។ កីឡាករដែលបាត់បង់ជីវិតមានឈ្មោះថា Herman Tsinga ប្រកបអាជីពជាមួយក្លិប Akanda FC ដែលជាក្លិបស្ថិតនៅក្របខណ្ឌលីគកំពូលរបស់ប្រទេសហ្កាបុង។

កីឡាករ Herman Tsinga

ឧបទ្ទវហេតុនេះបានកើតឡើងក្នុងការប្រកួតរវាងក្រុម Akanda FC ជាមួយ Missile FC ដែលទើបតែដំណើរការបាន ២៣នាទីប៉ុណ្ណោះ។ ក្នុងវីដេអូខ្លីមួយបានបង្ហាញថា ឡានសង្គ្រោះបន្ទាន់ដែលត្រៀមស្រាប់ បានបើកចូលទីលាន និងក្រុមគ្រូពេទ្យបានសែងកីឡាករដែលគ្រោះថ្នាក់ទៅសង្គ្រោះភ្លាមៗ។ 

ក្រោយមកក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Owendo ដែលបានព្យាយាមសង្គ្រោះ បានបញ្ជាក់ប្រាប់ថាកីឡាកររូបនេះបានស្លាប់បាត់ទៅហើយ។ គ្មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ថាកីឡាករ Tsinga បានស្លាប់ពេលណាឱ្យប្រាកដនោះឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍ថារូបគេទទួលបានការសម្រួលចង្វាក់បេះដូងពីវេជ្ជបណ្ឌិតយោធាម្នាក់ផងដែរ មុននឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ឧបទ្ទេវហេតុដែលកើតឡើង

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ហ្កាបុងបានរាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់នៅក្នុងទីលាននោះគ្មានសម្ភារៈសង្គ្រោះគ្រប់គ្រាន់សម្រាប់ត្រៀមឡើយ។ គួរបញ្ជាក់ថា នេះជាករណីបាត់បង់ជីវិតលើកទី៧ហើយ នៅក្របខណ្ឌលីគកំពូលហ្កាបុង ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ឧបទ្ទេវហេតុដែលកើតឡើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]