ភ្នំពេញ៖ តែបៃតង «អូអ៊ិឈិ» នៅតែបន្តផ្ដល់ជូននូវកម្មវិធី «អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន» នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវឱកាសដ៏អស្ចារ្យបំផុតដល់អតិថិជនក្នុងការឈ្នះរង្វាន់ជាច្រើន ដែលមានតម្លៃសរុបជាង ២,៥០០ លានរៀល ក្នុងនោះរួមមាន រថយន្ត Ford Ranger XLT តម្លៃ ១៨០ លានរៀល ប្រាក់សុទ្ធ ១០ លានរៀល ម៉ូតូ Honda Zoomer X តម្លៃ ៨,៦ លានរៀល និងតែបៃតងអូអ៊ិឈិ រាប់លានដប។

អតិថិជនតែបៃតង «អូអ៊ិឈិ» ជាច្រើនអ្នកបានឈ្នះរង្វាន់ធំ និងតែបៃតង អូអ៊ិឈិរាប់លានរង្វាន់រួចមកហើយ។ ក្រុមហ៊ុនតែបៃតង «អូអ៊ិឈិ» មានមោទនភាព សូមធ្វើការប្រកាសអ្នកឈ្នះរង្វាន់ចុងក្រោយចំនួន ៨ នាក់ មកពីខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះរង្វាន់ធំបំផុត គឺរថយន្ត Ford Ranger XLT ដែលមានតម្លៃ ១៨០ លានរៀលមួយរង្វាន់ ប្រាក់សុទ្ធ ១០ លានរៀលចំនួន ៥ រង្វាន់ និងម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨,៦ លានរៀលចំនួន ២ រង្វាន់ពីកម្មវិធី «អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន»

លោកស្រី ឆាយ ហៀប និងស្វាមី

លោកស្រី Suporn Denpaisarn អនុប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន អូអ៊ិឈិត្រេឌីង ខូអិលធីឌី នៅប្រទេសថៃ រួមជាមួយលោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ បានចូលរួមផ្ដល់កិត្តិយសក្នុងការប្រគល់រង្វាន់ធំបំផុត គឺរថយន្ត Ford Ranger XLT ដែលមានតម្លៃ ១៨០ លានរៀល ដល់លោកស្រី ឆាយ ហៀប ជាកម្មករឡឥដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងខេត្តកំពង់ឆ្នាំង។

លោកស្រី ឆាយ ហៀប បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន ដែលបានឈ្នះរង្វាន់ធំថា៖

«ខ្ញុំគ្រាន់តែទិញតែបៃតង “អូអ៊ិឈិ” រសជាតិតែទឹកឃ្មុំ ដែលខ្ញុំចូលចិត្ត មួយដបដើម្បីផឹកនៅពេលសម្រាក។ នៅពេលដែលខ្ញុំបើកគម្របតែបៃតង “អូអ៊ិឈិ” ភ្លាមនោះ ខ្ញុំឃើញរង្វាន់ធំរថយន្ត Ford Ranger XLT នៅក្រោមគម្របដប។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងរំភើបខ្លាំងមែនទែន... ខ្ញុំពិតជាមិនអាចពន្យល់ពីអារម្មណ៍មួយនេះបានទេ។ ខ្ញុំមិនដែលរំពឹងថា ខ្ញុំអាចមានឱកាសឈ្នះរង្វាន់ធំពីតែបៃតង “អូអ៊ិឈិ” ទាល់តែសោះ។ សូមអរគុណច្រើនដល់តែបៃតង “អូអ៊ិឈិ” ដែលបានផ្តល់ឱកាសផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់ខ្ញុំ»។
លោកស្រី ឆាយ ហៀប និងស្វាមី

បន្ថែមពីនេះទៅទៀត តែបៃតង «អូអ៊ិឈិ» ក៏បានផ្ដល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ចំនួន ៧ នាក់ផ្សេងទៀតដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ប្រាក់សុទ្ធ ១០ លានរៀល រួមមាន៖
១) លោកស្រី ភីម វន មកពីខេត្តព្រៃវែង
២) លោកស្រី ឯម ចន្ទ្រា មកពីខេត្តកណ្ដាល
៣) លោក មាន អ៊ាង មកពីខេត្តកំពង់ចាម
៤) អ្នកស្រី គ្រី ចន្លី មកពីខេត្តកណ្ដាល
៥) លោក អ៊ុន ដារ៉ា មកពីខេត្តព្រៃវែង
និងអ្នកឈ្នះរង្វាន់ម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨,៦ លានរៀល រួមមាន៖
១) លោកស្រី ខែត្រ សុខា មកពីខេត្តព្រៃវែង
២) លោកស្រី ឡាច បូ មកពីខេត្តកំពង់ធំ

អ្នកឈ្នះរង្វាន់ម៉ូតូ Honda Zoomer X

លោកស្រី Suporn Denpaisarn បានមានប្រសាសន៍ថា៖ 

«យើងមានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំង ៨ នាក់ចុងក្រោយរបស់យើង ដែលបានឈ្នះរង្វាន់ធំ និងរង្វាន់ជាច្រើនផ្សេងទៀតពីកម្មវិធី “អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន” ។ យើងនឹងបន្តផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍គួរឲ្យចាប់អារម្មណ៍របស់ អូអ៊ិឈិ ដែលជាតែបៃតងលេខ ១ នៅកម្ពុជា។ អតិថិជនមិនត្រឹមតែទទួលបាននូវសុខភាពល្អពីអត្ថប្រយោជន៍របស់តែបៃតងប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបាននូវភាពរីករាយ ក្នុងការឈ្នះរង្វាន់រាប់លានរៀលពីកម្មវិធីផ្ដល់រង្វាន់របស់តែបៃតង អូអ៊ិឈិ ផងដែរ»។

លោក សុង សាក់លី នាយកផ្នែកលក់និងទីផ្សារបានបន្ថែមថា៖ 

«យើងមានចិត្តសប្បាយរីករាយ ក្នុងការបង្កើតកម្មវិធីដ៏គួរឱ្យរំភើបមួយនេះ។ យើងនឹងបន្តផ្តល់ជូនអតិថិជនរបស់យើងនូវរសជាតិ និងបទពិសោធន៍ផ្សេងៗគ្នានៃតែបៃតង។ យើងសង្ឃឹមថា អតិថិជនរបស់តែបៃតងអូអ៊ិឈិនៅតែបន្តគាំទ្រ និងរីករាយក្នុងការចូលរួមកម្មវិធីឈ្នះរង្វាន់របស់យើងកាន់តែច្រើនបន្ថែមទៀត»។
លោកស្រី ឆាយ ហៀប និងស្វាមី
លោកស្រី ឆាយ ហៀប និងស្វាមី
លោកស្រី ឆាយ ហៀប និងស្វាមី
ការប្រគល់រង្វាន់ជូនអ្នកមានសំណាង
ការប្រគល់រង្វាន់ជូនអ្នកមានសំណាង
ការប្រគល់រង្វាន់ជូនអ្នកមានសំណាង
ការប្រគល់រង្វាន់ជូនអ្នកមានសំណាង

កម្មវិធី «អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន» គឺជាឱកាសដ៏ល្អមួយ សម្រាប់អតិថិជន ដើម្បីឈ្នះរង្វាន់រាប់លានរង្វាន់ ដែលកំពុងរង់ចាំលោកអ្នក។ អ្នកគ្រប់គ្នាអាចក្លាយជាម្ចាស់រង្វាន់បានយ៉ាងងាយស្រួល ដោយគ្រាន់តែពិសាតែបៃតង អូអ៊ិឈិ រសជាតិណាមួយដែលអ្នកចូលចិត្ត ហើយពិនិត្យមើលរង្វាន់នៅក្រោមគំរបដប។ អ្នកពិតជាអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ពីកម្មវិធី «អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន»

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ Oishi Drink Station ឬតាមហ្វេសប៊ុករបស់យើង: https://www.facebook.com/OishiCambodia/។ សូមហៅទូរស័ព្ទមកលេខ 015 691 555/015 693 555 ប្រសិនបើអ្នកត្រូវរង្វាន់ធំ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]