កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jungkook សមាជិកកូនពៅរបស់ ក្រុមចម្រៀងប្រុសដ៏ល្បី BTS ត្រូវបានគេស្គាល់ថាជា Golden Maknae ប្រចាំក្រុម ដោយសារតែលោក មានទេពកោសល្យជាច្រើនយ៉ាង ទាំងសង្ហា ទាំងពូកែ រហូតត្រូវបានគេចាត់ទុកថា ជាគ្រាប់ពេជ្ររបស់ BTS។

ក្នុងនោះដែរ Jungkook មិនត្រឹមតែអាចរាំ អាចរ៉េប និងច្រៀងបានយ៉ាងពីរោះប៉ុណ្ណោះទេ លោកថែមទាំងមានទេពកោសល្យផ្នែកកីឡា ហើយចូលចិត្តធ្វើលំហាត់ប្រាណទៀតផង។ ដូច្នេះហើយ មិនចម្លែកនោះទេដែល Jungkook មានរាងកាយរឹងមាំ ពោរពេញដោយសាច់ដុំកង់ៗ ជាទីចាប់អារម្មណ៍សម្រាប់ អ្នកគាំទ្រនារីៗ ទូទាំងពិភពលោក។

កាលពីថ្មីៗកន្លងទៅនេះ រូបភាពជាច្រើនសន្លឹករបស់ Jungkook នៅខណៈពេលដែលលោកកំពុងតែលោត បង្ហាញកាយវិការតាមក្បាច់រាំ បានធ្វើឲ្យក្រុមអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេទើបតែបានរកឃើញថា Jungkook តែងតែលោតបានកម្ពស់ខ្ពស់ និងយ៉ាងស្វាហាប់យ៉ាងខ្លាំង មើលទៅរឹតតែគួរឲ្យចាប់អារម្មណ៍៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]