ថៃ៖ បើនិយាយពីតារាសម្តែងស្រី Nune Woranuch ប្រិយមិត្តប្រាកដជាស្គាល់តារារូបនេះច្បាស់ ព្រោះនាងបានសម្តែងនៅក្នងរឿងភាគល្បីៗជាច្រើន។

គួររំលឹកផងដែរថា Nune បានរៀបការជាមួយអ្នកជំនួញហាយសូម្នាក់ឈ្មោះថា Tod Piti ដែលពួកគេទាំងពីរបានប្រើប្រាស់ជីវិតគ្រូសារយ៉ាងផ្អែមល្ហែម និងមានសុភមង្គលបំផុត។

ជាក់ស្តែងថ្មីៗនេះ Nune បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីសម្ភាសន៍របស់ស្ថានីយទូរទស្សន៍មួយ។ នៅក្នុងកម្មវិធីពិធីករបានសួរពីមូលហេតុ ហេតុអ្វីបានជានាងប្រឹងធ្វើការច្រើនយ៉ាងនេះ ទាំងការសម្តែងដល់ទៅ៥រឿង និងជំនួញផ្ទាល់ខ្លួនជាច្រើនមុខទៀត ស្ទើរតែគ្មានពេលសម្រាក។

ជាមួយគ្នានេះផងដែរ Nune បានឆ្លើយនិងទម្លាយមូលហេតុជាលើកដំបូងថា « ខ្ញុំធ្វើបែបនេះព្រោះតែខ្ញុំគិតថា ប្រសិនបើថ្ងៃណាមួយខ្ញុំគ្មានរឿងសម្តែងតើត្រូវធ្វើយ៉ាងណា ព្រោះខ្ញុំធ្លាប់ម្តងរួចមកហើយ ដែលត្រូវសម្រាករហូតដល់១ឆ្នាំពេញ ដោយសារតែមិនមានរឿងដែលត្រូវចិត្ត។ រីឯមុខជំនូញវិញវាជាអ្វីដែលខ្ញុំស្រលាញ់ និងចង់ធ្វើយូរណាស់មកហើយ»៕

Nune Woranuch
Nune Woranuch
Nune Woranuch
Nune Woranuch
Nune និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]