ថៃ៖ ជាការពិតណាស់ ចូលមកដល់ឆ្នាំនេះ តារាសម្តែងស្រីលំដាប់ជួរមុខ កញ្ញា Kwan Usamanee បានឈានចូលវ័យ៣១ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយពីសម្រស់វិញ នៅតែស្រស់ស្អាតដដែល។

ដោយឡែក សម្រាប់ឆ្នាំថ្មីនេះផងដែរ នាងក៏មិនបានរៀបចំពិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយធំអ្វីជាមួយនឹងគ្រួសារ និងមិត្តភក្តិស្និទ្ធស្នាលរបស់នាងនោះឡើយ ដោយគ្រាន់តែបានទៅចំណាយពេលវេលាដ៏ផ្អែមល្ហែមតែពីរនាក់គូស្នេហ៍ យ៉ាងរ៉ូមែនទិកតែប៉ុណ្ណោះ ។

យ៉ាងណាមិញ បើទោះបីជាខួបកំណើត Kwanឆ្នាំនេះ នាងមិនបានធ្វើពិធីធំដុំដូចទៅនឹងតារាដទៃមែន តែគេសង្កេតឃើញថា ថ្ងៃពិសេសរបស់តារាស្រីរូបនេះ ក៏ទទួលបាននំខេក និងបាច់ផ្កាស្អាតៗ រួមជាមួយកាដូមួយចំនួន ពីមិត្តប្រុសបណ្ដូលចិត្ត ដោយឃើញហើយពិតជារំភើបចិត្តជំនួស។

ទន្ទឹមជាមួយគ្នានេះដែរ តារាស្រីរូបស្រស់រូបនេះ ក៏បានសម្ដែងការត្រេកអរជាខ្លាំង ដោយនេះក៏ជាឆ្នាំនៃខួបកំណើតដ៏ពិសេសមួយសម្រាប់នាង ដែលទទួលបានភាពកក់ក្ដៅយ៉ាងខ្លាំង ពីមនុស្សជាទីស្រលាញ់របស់នាង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
មិត្តប្រុស Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]